- បាត់ដំបង:ដោយសាតែកិច្ចខិតខំព្យាយាមរបស់កម្លាំងសមត្ថកិច្ចជនបង្ករការបំភ្លេចបំផ្លាញលើរូបសំណាកកិន្នរដែលតំណាងអោយខេត្តចំនួន៣ពីថៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។លោកជេត.វណ្ណនីស្នងការរងទទួលផែនយុត្តិធ៌មនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងថាក្រោមការស្រាវជ្រាវរយះពេល៤៨ម៉ោងតាមជំនាញកម្លាំងបានដាក់ការសង្ស័យលើមុខសញ្ញាចោរលួចសកម្មម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ។ទីបំផុតសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅចំនុចស្ថានីយ៍រថភ្លើងហើយបន្តការឆែកឆេររកឃើញវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀតនៅផ្ទះជនសង្ស័យការរកឃើញមានក្បាលកិន្នរមួយកំណាត់ត្រឹមករូបភាពប្រាសាទដែលទ្រដោយជើងពានជាដើម។ក្រោយការសាកសួរជនបង្ករបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពទាញផ្តួលដើម្បីបំផ្លាញចោលរូបសំណាកមែនចំនួនពីរលើកដោយលើកទី១បានទាញផ្តួលរូបសំណាកស្រ្តីទូលកណ្តាប់ស្រូវឋិតក្នុងភូមិព្រែកមហាទេព្យនិងលើកទី២បានទាញបំបាក់រូបសំណាកកិន្នរតំណាងខេត្តចំនួន៣មានខេត្តបាត់ដំបងសៀមរាបនិងខេត្តកំពង់ធំដែលថៃប្រគល់អោយខ្មែរគ្រប់គ្រងវិញដែលរូបសំណាកខាងលើនេះត្រូវបានអាជ្ញាធរខេត្តតម្កល់នៅកណ្តាលសួនច្បារផ្លូវភ្លោះលើរង្វង់មូលឋិតក្នុងភូមិព្រែកព្រះស្តេចសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងដោយសារខ្លួនមានអារម្មណ៍មិនល្អបន្ទាប់ប្រើប្រាស់គ្រឿងញៀន។ជនសង្ស័យឈ្មោះឃុន.ប៉ូឡូភេទប្រុសអាយុ៣៧ឆ្នាំជាមុខសញ្ញាចោរលួចសកម្មរស់នៅក្រុមទី៧ក្នុងភូមិវត្តលៀបសង្កាត់ចំការសំរោងក្រុងបាត់ដំបង។លោកស្នងការរងជេត.វណ្ណនីបានបន្ថែមថាជនសង្ស័យរួមទាំងវត្ថុតាងគ្រោងនិងបញ្ជូនទៅកាន់តុលាកានៅព្រឹកថ្ងៃទី២៩មិថុនាឆ្នាំ២០១៧នេះដើម្បីចាត់វិធានការតាមច្បាប់៕សៅ សារិទ្ធ
0
ជនសង្ស័យដែលថ្លើមធំបំផ្លាញរូបសំណាកកិន្នរតំណាងខេត្ត៣ពីថៃត្រូវសមត្ថកិច្ចក្របួចបានហើយ
Filed in: Uncategorized