ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសនីយប័ត្រគោរមងារព្រះគ្រូឋានានុក្រមនិងជំនួយការសាលាគណខេត្តស្វាយរៀង

ខេត្តស្វាយរៀង :ការលើកតម្កើងតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត នៅរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះ នៅសាលាគណខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រកាសន័យប័ត្រគោរមងារព្រះគ្រូឋានានុក្រមនិងជំនួយការនៅវត្តជម្ពូព្រឹក្សាក្រុងស្វាយរៀងក្រោមអធិបតីភាពព្រះវិសិទ្ធញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវង្សាបតីធម្មធារ ព្រះមេគណខេត្តស្វាយរៀង និង លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។

ចំពោះព្រះសង្ឃដែលត្រូវទទួលបានគោរមងារជាព្រះគ្រូឋានានុក្រមមានចំនួន ៤១ អង្គនិងភិក្ខុឡើងជាជំនួយការសាលាគណខេត្តមានចំនួន ១០ អង្គ។

មានប្រសាសន៍សំណេះសំណាលប្រគេនព្រះសង្ឃនាឱកាសនោះលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានថ្លែងនូវការអបអរសាទរចំពោះការប្រកាសនិយប័ត្រគោរមងារព្រះគ្រូឋានានុក្រម និងជំនួយការសាលាគណខេត្តនៅថ្ងៃនេះដែលជាព្រះកិត្តិយសដ៏ថ្លៃថ្លាក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើនថែមទៀតស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើការអភិវឌ្ឍទោះបីយើងឋិតនៅក្រុមបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។

លោក ទីវ សុភា ក៏បានបញ្ជាក់ប្រគេនព្រះសង្ឃគ្រប់អង្គថាការប្រកាសនីយបត្រគោរមងាព្រះគ្រូឋានានុក្រម និងជំនួយការសាលាគណខេត្តពេលនេះជាកិត្តិយសធំធេងណាស់ប៉ុន្តែព្រះសង្ឃគ្រប់អង្គត្រូវបន្តគោរពប្រតិបត្តិធម៌និងសិក្សារៀនសូត្របន្ថែមទៀតនិហធ្វើការបណ្ដុះបណ្ដាលព្រះសង្ឃក្រោមឱវាទនិងការគោរពវិន័យសង្ឃតាមឋានានុក្រមរួមនឹងការថែរក្សាអនាម័យបរិស្ថាននៅតាមទីវត្តអារាមនិងកែលម្អសោភ័ណភាពវត្តអារាមឲ្យមានភាពស្រស់បំព្រងឡើងថែមទៀត។ពិសេសព្រះសង្ឃគ្រប់អង្គត្រូវចូលរួមអនុវត្តអនាម័យដោយប្រតិបត្តិតាមវិធានការរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ។

មានថេរៈសង្ឈដិកានៅក្នុងឱកាសនោះព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងបានបញ្ជាក់ពីការចូលរួមរបស់ព្រះសង្ឃក្នុងការអនុវត្តវិធានការសុខាភិបាល ៣ កុំបីការពារនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ ថ្ងៃ កន្លងទៅ បានល្អទោះបីមានការផ្អាកការធ្វើបុណ្យភ្ជុំនៅតាមទីវត្តអារាមក៏ដោយក៏ពុទ្ធបរិស័ទអាចប្រគេនចង្ហាន់និងទេយ្យទាននៅក្រៅក្លោងទ្វារវត្តនានាដោយមិនមានការខ្វះខាតនោះទេ។ ហើយការធ្វើនេះគឺដើម្បីកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ។

ព្រះមេគណខេត្តក៏បានផ្ដាំផ្ញើដល់ព្រះសង្ឃដែលបានទទួលគោរមងារជាព្រះគ្រូឋានានុក្រមហើយ និងជាជំនួយការសាលាគណខេត្តហើយគឺត្រូវប្រតិបត្តិគោរពធម៌វិន័យបន្ថែមទៀតពិសេសគឺការសិក្សារៀនសូត្រគម្ពីរព្រះត្រៃបិដកទាំងភាសាបាឡីទាំងភាសាសំស្ក្រឹតនឹងខិតខំបណ្ដុះបណ្ដាលដល់ព្រះសង្ឃនៅតាមទីវត្តអារាមនានាដើម្បីបង្កើតធនធានព្រះសង្ឃក្នុងការជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱកាន់តែរីកចម្រើនឡើងថែមទៀត។ព្រមទាំងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ កុំបីការពារនិងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីវត្តអារាមនិងក្នុងសហគមន៍ ។ ដោយ= សុខហ៊រ

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com