ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បែកធ្លាយរឿងលោកទា.គឹមហុងយកតួនាទីជាទីប្រឹក្សាសម្តេចក្រឡាហោមស.ខេងដើរបោកលុយគេថ្នូរនិងតំម្លើងតួនាទី

បាត់ដំបង:ជនរងគ្រោះចំនួន២រូបក្នុងស្ថាប័ន្ធសមត្ថកិច្ចក្នុងខេត្តបាត់ដំបងក្នុងចំណោមជនរងគ្រោះផ្សេងទៀតបានត្អូញត្អែថា:បច្ចុប្បន្នពួកគាត់កំពង់តែវ័ន្ធករដោយសារទៅចងការលុយគេទៅឲ្យលោកទា.គឹមហុងដើម្បីជួយឲ្យមានតំណែងបន្ថែមលើតំណែងបច្ចុប្បន្នរបស់ពួកគាត់នេះជាការសន្យារបស់លោកទា.គឹមហុងជាមួយពួកគាត់។ជនរងគ្រោះឈ្មោះផល្លាជាសមត្ថកិច្ចបានឲ្យដឹងថា:កាលពីខែ៧ឆ្នាំ២០១៦កន្លងទៅ

COLLIMG_1498718311927

លោកទា.គឹមហុងបានឲ្យគាត់យកលុយជាង៣មឺុនដុល្លាឲ្យគាត់ចាំគាត់ជួយតំម្លើងតួនាទីឲ្យលើសពីបច្ចុប្បន្នដោយសាតែការបង្ខំទើបជនរងគ្រោះដាច់ចិត្តចងការលុយគេ។លោកថារហូតដល់ពេលនេះឈ្មោះទា.គឹមហុងគេចពីគាត់រហូតអត់ទទួលខុសត្រូវទាល់តែសោះធ្វើឲ្យគាត់ដេកពិបាកចិត្តជំពាក់លុយគេឡើងការរហូតលោកបន្តថា:មកទាល់ពេលនេះគិតទាំងដើមនិងការលោកថាជាង៦មឺុនដុល្លាដែលត្រូវសងគេ។ជនរងគ្រោះម្នាក់ទៀតឈ្មោះ(គា)ជាសមត្ថកិច្ចដូចគ្នាបានឲ្យដឹងដែរថាគាត់អស់តិចតូចទេតែឈ្មោះផល្លាទើបអស់ច្រើននាំឲ្យគាត់ជំពាក់គេវ័ន្ធករស្ទើររត់ចោលស្រុកនិងអង្គភាពដោយសាទង្វើរបស់លោកទា.គឹមហុងនេះ។ពាក់ព័ន្ធករណីនេះទូរទស្សន៍ព្រះនរាយបានសុំការបកស្រាយពីលោកទា.គឹមហុងតាមទូរស័ព្ទនៅថ្ងៃទី២៨ខែមិថុនានេះដែរតែលោកឆ្លើយដោយខ្លីថា:គ្មានទេរួចបិទទូរស័ព្ទតែម្តង។ចម្លើយរបស់លោកទា.គឹមហុងបែបនេះត្រូវបានជនរងគ្រោះឈ្មោះផល្លាថា:ឆ្លើយដោះសាយករួចខ្លួនមួយគ្រាប៉ុណ្ណោះលោកថា:បើចង់ដឹងច្បាស់សុំឲ្យលោកទា.គឹមហុងជួបគាត់ផ្ទាល់ដើម្បីដោះស្រាយគ្នាគាត់ថា:ការគេចវេសគឺជាការមិនទទួលខុសត្រូវនិងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សម្តេចក្រឡាហោមយ៉ាងធ្ងន់ធ្ងរដែលលោកទា.គឹមហុងយកតួនាទីជាទីប្រឹក្សាដើរបោកគេគ្រប់ទីកន្លែង។ពួកគាត់ជាជនរងគ្រោះសំណូមពរដល់សម្តេចក្រឡាហោមមេត្តាមានវិធានការចំពោះលោកទា.គឹមហុងដើម្បីឲ្យទទួលខុសត្រូវចំពោះថវិការរបស់ពួកគាត់ដែលសុទ្ធតែជាថវិការចងការគេ។គាត់បន្តថា:បើសម្តេចក្រឡាហោមមិនមានចំណាត់ការលើទីប្រឹក្សារូបនេះទេច្បាស់ជាមហាជនឈប់មានជំនឿលើទីប្រឹក្សារបស់សម្តេចដ៏ទៃទៀតជាក់ជាមិនខាន៕សៅ សារិទ្ធ

COLLIMG_1498718311927

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com