ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែមសំអឿន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរផ្ទាល់ក្នុងផ្សារ ក្រុងបានលុង៚

ខេត្តរតនគិរី ៚អភិបាលខេត្តរតនគិរី

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុងបានលុង អ្នកវិនិយោគផ្សារ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជាមួយការទទួលស្វាគមន៍ប្រកបដោយទឹកចិត្តសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនាព្រឹកនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហានដំបូង ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ គឺក្នុងគោលបំណងដើម្បីបានជាមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយរាល់បញ្ហា និងសំណូមពរនានាជូនបងប្អូនអាជីករដែលមានកន្លងមក។ ក្នុងឱកាសនោះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមនឹងមានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតីភាតរភាព ជាគ្រួសារតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីទាំងមូល ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាជំហាន នៃដំណើរការកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅមុខទៀត ឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com