ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេឈ្មយញដឹកដី លី គឹមហេង ប្រើឥទ្ធិពលរកស៊ីកាយរណ្តៅដីអត់ច្បាប់នៅស្រុកកណ្តាលស្ទឹង

កណ្តាល: មេឈ្មួញរកស៊ីកាយរណ្តៅដីដែលមានឥទ្ធិពល កំពុងប្រើអំណាចលុយកាក់មហាសាល រកស៊ីបំពានច្បាប់រាល់ថ្ងៃ សូម្បីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្តមិនហ៊ានទៅជិតគេឡើយ ។ បើតាមប្រភពព័ត៌មានអំពីមន្ត្រីបម្រើការងារនៅខេត្តកណ្តាលសូមមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា មេឈ្មួញឈ្មោះ គឹមហេង ជាមនុស្សមានឥទ្ធិពលផ្នែកខាងរកស៊ីកាយរណ្តីដីអត់ចាំបាច់មានច្បាប់នោះ ដោយរូបគេគ្រាន់តែប្រើអំណាចខ្សែរបស់គេប៉ុណ្ណោះ គឺជាការស្រេច ។ ជាក់ស្តែងរណ្តៅកាយអាចម៍ដីដ៏ធំសែនជ្រៅរាប់គាត់មួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលមួយកន្លែង កំពុងធ្វើអាជីវកម្មអត់មានច្បាប់បញ្ជាក់ចេញពីក្រសួងជំនាញរ៉ែ និងថាមពលឡើយ គ្រាន់តែប្រើត្រឹមអំណាចខ្សែបណ្តាញ និងលុយកាក់ប៉ុណ្ណោះ គឺជាការស្រេច ដំណើរការទៅយ៉ាងរលូន គឺស្ងាត់ដូចចោរលួចសេះអញ្ចឹងហ្មង ។ ប្រភពព័ត៌មានខាងលើបានបន្តថា មេឈ្មយញឈ្មោះ លី គឹមហេង នេះ មានជំនាញរកស៊ីកាយរណ្តៅដីបំពានច្បាប់ ប្រើខ្សែបណ្តាញលុយកាក់គ្របដណ្ដប់អាជ្ញាធរថ្នាក់ក្រោម និងប្រជាពលរដ្ឋទន់ខ្សោយជានិច្ចកាល បច្ចុប្បន្នមានរណ្តៅដីជាច្រើនកន្លែង ពិសេសស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួលខាងលើនេះតែម្តង គឺតែងតែរកស៊ីបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ បើទោះបីជាប្រជាពលរដ្ឋមានការតវ៉ាទៅដល់មន្ត្រីអាជ្ញាធរ និងម្ចាស់អាជីវកម្មយ៉ាងណាក៏ដោយ គឺនៅតែគ្មានលទ្ធផលណាមួយជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនោះឡើយ ។
ដោយឡែបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រក្បែររណ្តីដីមេឈ្មួញលី គឹមហេង នោះ បានរៀបរាប់ឱ្យដឹងថា គាត់មានការព្រួយបារម្ភគ្រប់បែបយ៉ាង ពិសេសសត្វពាហនៈ និងក្មេងតូចដែលចាកូនចៅរបស់គាត់ទៅថ្ងៃក្រោយ វានឹងអាចរអិលជើងធ្លាក់ចូលក្នុងរណ្តីដីដ៏ធំសែនជ្រៅរបស់មេឈ្មួញខាងលើមិនខានឡើយ ។ម្យ៉ាងទៀត ការដឹកជញ្ជូនអាចម៍ដីរបស់លោក លី គឹមហេង រាប់សិបគ្រឿង សុទ្ធតែប្រភេទធំៗយីឌុបដឹកអាចម៍ដិពោពេញអត់គ្របកៅស៊ូ ធ្លាក់ជ្រុះរប៉ាត់រប៉ាយពេញផ្លូវ ហើយតៃកុងឡានភាគច្រើនសុទ្ធតែក្មេងៗស្ទាវ បើកលឿនដូចហោះ ហ៊ុយសំពោង ហើយបើពេលមានផ្លៀងបែកភក់វល់ខ្ទាតចូលផ្ទះរបស់ប្រជាពលរដ្ឋទៀតផង ធ្វើឱ្យពួកគាត់មានការក្តៅក្រហាយយ៉ាងខ្លាំង ហើយបើតាមការសង្កេត មិនដែលឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ណាមកធ្វើការត្រួតពិនិត្យម្តងណាឡើយ ។
ប្រជាពរលដ្ឋបាននាំគ្នាទទូចស្នើសុំឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធថ្នាក់លើ ពិសេសមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលមេត្តាបើកភ្នែកចុះត្រួតពិនិត្យមើល ដាក់វិធានការឱ្យបានក្តៅគគុកទៅមេឈ្មួញខាងលើនេះផងទាន ។ ចៀសវាងការចោទប្រកាន់ថា បង្ក្រាប ត្រួតពិនិត្យតែអ្នករកស៊ីតូចតាច មិហហ៊ានជាមួយអ្នកមានខ្សែបណ្តាញ និងលុយកាក់ច្រើនោះ ៕

IMG-20170630-WA0042

Filed in: ពីនេះ ពីនោះ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com