រាជធានីភ្នំពេញ : នាយរងទព័អាកាស ម្នាក់នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅ ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ហើយក៏បានបញ្ជូនខ្លួនចូលមណ្ឌលកែប្រែ ព្រៃសររួចហើយ នៅរសៀលថ្ងៃសុក្រ ទី២២ខែតុលាឆ្នាំ២០២១ ក្រោយពីជននេះគេចខ្លួន ពួនក្នុងបន្ទាយនៅភ្នំពេញមួយរយ:។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២១ /១០ /២០២១ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមុខសញ្ញា០១នាក់ ឈ្មោះ អេង អូន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ពីបទ៖គំរាមគំហែងថានឹងសម្លាប់ ឆបោក និងរំលោភលើទំនុកចិត្ត តាមដីកាលេខ៨៥៤ចុះថ្ងៃទី១៤ ខែ០៩ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ជូនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលរាជធានីភ្នំពេញបន្តនីតិវិធី។
បើតាមប្រភពព័ត៌មានថា មូលហេតុដែលចាប់ខ្លួនបានដោយសារឈ្មោះ ខាងលើចូលផឹកស៊ីច្រៀងខារ៉ាអូខេ តាំងពីយប់ដល់ភ្លឺរួចបន្តរទៀត ទើបប៉ូលីសចាប់ខ្លួនបានតែម្តង។
ប្រភពនោះបានបង្ហើបទៀតថា លោក អេង អូន មិនត្រឹមមានបទល្មើសតែប៉ុន្នឹងទេ គឺមានច្រើន រួមនឹងការជំពាក់លុយពាណិជ្ជករម្នាក់ រហូតដល់រាប់សែនដុល្លា ទៀតផង ។