ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្នងការនគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនអ្នកញៀនល្បែង ៣នាក់ និងរឹបអូសវត្ថុតាងបទល្មើសជាច្រើនប្រភេទ បញ្ជូនទៅតុលាការ

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យញៀនល្បែងជល់មាន់ ៣នាក់ បានរងការឃាត់ខ្លួន ព្រមទាំងវត្ថុតាងបទល្មើស ដែលបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសង ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤តុលាឆ្នាំ២០២១ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
យោងរបាយការណ៍របស់ ការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង បានបង្ហាញថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នោះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ១-ឈ្មោះ ពិត លក្ខណៈ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ២- ស៊ុន សុគន្ធ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង ៣- សួន ឆៃឡា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ កម្លាំងនគរបាលជំនាញ ក៏បានចាប់យកវត្ថុតាង រួមមាន៖ ម៉ូតូ ១១គ្រឿង ,មាន់ជល់ ១ក្បាល ,ខ្នាយមាន់ ១គូ, កន្រ្តកដាក់មាន់ ៨កន្រ្តក និងរបាំងកញ្ចក់ជល់មាន់ ចំនួន ១ ថែមទៀតផង។
ក្រោយការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នោះ ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងនៅខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿង ពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕ រាយការណ៍ពីក្រុងស្ទឹងត្រែង ខ្ញុំបាទ លី វណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com