ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទំនិញខូចគុណភាព៥០០គីឡូក្រាមត្រូវបានបង្ក្រាបដុតបំផ្លាញចោល

បាត់ដំបង:មន្ត្រីគយសាខាខេត្តបាត់ដំបងបានស្ទាក់ចាប់ទំនិញខូចគុណភាពសរ៉ុបចំនួន៥០០គីឡូក្រាមពីឈ្មួញដែលបាននាំចូលតាមច្រកភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងដុតកំទេចចោលនៅថ្ងៃទី៣០ខែមិថុនាថ្មីៗនេះ។លោកហាក់.សខរិនប្រធានសាខាគយប្រចាំខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៣០ខែមិថុនាថា:ការចុះបង្ក្រាបនេះមានភាពយោគជ័យដោយបានកិច្ចសហការណ៍ពីកម្លាំងសមត្ថកិច្ចនគរបាលតំបន់និងមន្ត្រីគយប្រចាំច្រកនោះតែម្តងទើបឈានដល់ការបង្ក្រាបបាន។លោកបន្តថាក្រោយពីបានបង្ក្រាបរួចមកលោកក៏បានណែនាំដល់មន្ត្រីគយប្រចាំច្រកនានាចំណុះខេត្តបាត់ដំបងឲ្យមានការទប់ស្កាត់ដោយតឹងតែងបំផុតចំពោះទំនិញគេចព័ន្ធដែលជាទំនិញខូចគុណភាពលោកថាបញ្ហានេះវាពាក់ព័ន្ធនិងសុខភាពនិងអាយុជីវិតមនុស្សទូទៅ។លោកបន្តជាជាក់ស្តែងទំនិញខូចគុណភាពដែលបង្ក្រាបបាននៅថ្ងៃនេះដែរសុទ្ធតែទំនិញដែលប្រទេសថៃត្រូវបោះចោលហើយមានឈ្មួញខិលខូចបែជាយកមកឲ្យខ្មែរទទួលរងគ្រោះទៅវិញទំនិញខ្លះមានក្លិនស្អុយផងដែរ។ចំពោះទំនិញដែលបង្ក្រាបបានរួមមាន:ស្លាបមាន់,ជង្គង់មាន់,សាច់ជ្រូកនិងខ្លាញ់ជ្រូកសរ៉ុបចំនួន៥០០គីឡូក្រាម។ក្រោយពីបានណែនាំដល់ក្រុមអាជីវិករដែលនាំគ្នាទិញលក់បន្តរួចមន្ត្រីសាខាគយនិងសមត្ថកិច្ចរួមនិងបងប្អូនប្រជាពលរដ្ឋជាច្រើនបានឈមើលហើយដុតកំទេចចោលភ្លាមៗនៅក្នុងតំបន់នោះដើម្បីឲពលរដ្ឋយល់ដឹងនិងចេះនាំគ្នាទប់ស្កាត់រាល់ទំនិញណាដែលខូចគុណភាពឈប់ទិញបរិភោគជាពិសេសចំពោះឈ្មួញខិលខូចដែលលួចនាំចូលតាមច្រកតូចៗដែលផុតពីដែនជំនាញគ្រប់គ្រងសុំឲ្យប្រជាពលរដ្ឋរាយកាណ៍មកមន្ត្រីជំនាញជាបន្ទាប់ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេល៕សៅ សារិទ្ធ

IMG-20170701-WA0033

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com