ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឌ ស្រុកកោះធំ ស្រុកលើកដែក ស្នើអោយមន្រ្តីជំនាញជលផលអនុវត្តន៍ច្បាប់អោយបានស្មើភាពគ្នា

ខេត្តកណ្តាល :ពលរដ្ឌជាច្រើនគ្រួសារនៅស្រុកកោះធំនិងស្រុកលើកដែក ខេត្តកណ្តាលដែលមានមុខរបនេសាទត្រីជាលក្ខណះគ្រួសារដើម្បីចញ្ចឹមជីវភាពប្រចាំថ្ងៃ បានបញ្ចេញកំហឹង យ៉ាងខ្លាំងចំពោះលោក ស្រេង កនប្រធានសហគមន៏នេសាទត្រីព្រែកថ្មី.(ពាមរាំង)ថាលោក ស្រេង កន បានប្រើអំណាចធ្វើបាបពួកគាត់ខ្លាំងណាស់ដោយអោយអាជ្ញាធរមូលដ្ឌានកម្លាំងសហគមន៏រួមជាមួយជំនាញជលផលចុះមកកាប់បំផ្លាញ់សម្ភារះនេសាទរបស់ពួកគាត់ចោលដូច(ឡុក)ជាដើម ។ល។

ពួកគាត់កាលពី ថ្ងៃទី១ ខែវិច្ឆិកា
ឆ្នាំ២០២១ បានធ្វើការបញ្ចេញកំហឹងនៅចុះណុចបឹងត្រគៀត.អូរអន្លង ដោយ
បានលើកឡើងថាលោកស្រេងកនប្រធានសហគមន៏ពាមរាំងនេះក៏ដាក់បទល្មើសនេសាទខុសច្បាប់ដែរដូចជាកូនគាត់ឈ្មោះកនពៅក៏ដាក់ឡុកផងដែរ។ តែមិនកាប់កំទេចចោលផងទេ មកកំទេចតែរបស់ពួកគាត់។

ពលរដ្ឌបានបន្តថាសហគមន៏ខាងលើនេះគ្មានច្បាប់ទម្លាប់អ្វីនោះទេដោយមានការឃុបឃិតគ្នាថ្នាក់ក្រោមតែមនុស្សប៉ុន្មាននាក់យកលុយដាក់ហោរប៉ៅរៀងៗខ្លូនគ្មានការអភិវឌ្ឃន៏.ពលរដ្ឌក៏មិនដែលបានទទួលផលប្រយោជន៏ពីសហគមន៏អ្វីនោះដែរ។
ក្រុមអ្នកនេសាទត្រីទាំងនោះក៏សំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញមេត្តាយោគយល់សម្របសម្រួលអោយពូកគាត់ធ្វើការនេសាទផងបើពុំដូច្នោះទេពួកគាត់ដាច់បាយហើយ។

ជំវិញកណីខាងលើនេះអ្នកយកពត៍មានយើងមិនអាចរកការបញ្ជាក់ពីលោកស្រេងកនប្រធានសហគមន៏ពាមរាំងបាននោះទេដោយមិនមានលេខទូរសព្ឌ័ទំនាក់ទំនង៕


.

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com