ខេត្តរតនគិរី: នាព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៧ :សាខាកាកបាទក្រហមខេត្តបានរៀបចំពិធីប្រគល់អណ្តូងទឹកស្អាតចំនួន ១៥ អណ្តូង ដល់ឃុំចំនួន ៦ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក្រោមអធិបតី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ២០០ នាក់។
នាឱកាសនោះផងដែរ ឯកឧត្តមវេជ្ជ. បណ្ឌិតបានពាំនាំនៅការសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ធនិងបណ្តាំផ្ញើរបស់សម្តេចកិត្តិបណ្ឌិត សូមអោយបងប្អូនជួយថែរក្សាអណ្តូងអោយយូរអង្វែងនិងមានអនាម័យជុំវិញអណ្តូង។ហើយចាត់ទុកសមទ្ធផលដែលទទួលបាននាពេលនេះអោយចាត់ទុកថាជារបស់បងប្អូនក្នុងសហគមន៍។លោកវេជ្ឆបណ្ឌិត អ៊ុយ សំអាតបានបន្តថា: ស្ត្រីចាប់ពីវ័យបន្តពូជត្រូវទៅទទួលសេវាពីមណ្ឌលសុខភាពដើម្បីកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំ។ជាពិសេសការ គោរពច្បាប់ចរាចរ និង បើកបរប្រកបដោយសុវត្ថិភាព ជៀសវាងការប្រើប្រាស់គ្រឿងញៀន ដើម្បីធានាបានភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។
សូមបញ្ជាក់ថា :អណ្តូងទាំងនេះ ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៧កន្លងទៅ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៧៥គ្រួសារ ស្មើមនុស្ស ២០២៩ នាក់ នៅឃុំ តឺនឃុំ តាអ៊ង ឃុំ សេរីមង្គល ឃុំ ស្រែអង្គ្រង ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ និងឃុំ បរខាំ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។ហើយ
មកទល់បច្ចុប្បន្ននេះសម្រាប់ខេត្តរតនគិរីកាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាតចំនួន ៥៦ អណ្តូង។ ដោយឡែកការផ្តល់លើកនេះជាជំហានទី៣ មានចំនួន ១៥អណ្តូងបន្ថែមទៀតដែលចំណាយទឹកប្រាក់អស់ សរុប:ជាង៤មុឺនដុល្លាអាមេរិក៕ លី វណ្ណះ ភ្នាក់ងារpntv ទូរទស្សន៍ព្រះនរាយណ៍រាយការណ៍ពីខេត្តរតនគិរី
0
អណ្តូងទឹកចំនួន១៥ត្រូវបានប្រគល់ជូនប្រជាពលរដ្ធនៅស្រុកកូនមុំ គ្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត
Filed in: ព័ត៌មានជាតិ