ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណិតឆ្លងកាត់ច្រករបៀងលេខ19ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់

រតនគិរី៖យ៉ាងហោចណាស់ម៉ូតូប្រមាណ200គ្រឿងត្រូវបានឈ្មួញវៀតណាមជួលឲ្យដឹកឈើប្រណិតដោយមានការបើកភ្លើងខៀវពីមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចដាក់កម្លាំងលើកំណាត់ផ្លូវជាតិ78(កុងត្រូលជជុះ)បើកច្រករបៀងលេខ19ហៅច្រកចេញបារីឲ្យឆ្លងកាត់ទៅវៀតណាមបានយ៉ាងរលូនដោយគ្នានការទប់ស្កាត់។
យោងតាមសមត្ថកិច្ចតូចតាចម្នាក់សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាសកម្មភាពនេះកើតឡើងយ៉ាងអាណាធិបតេយ្យពោលគឺគ្មានមេព្រៃនិងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេព្រោះអំណាចទឹកលុយរបស់ឈ្មួញវៀតណាមគ្របឡើងងងឹតមុខមើលអ្វីលែងឃើញលែងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលហើយ។រីឯក្រុមអ្នកដឹកឈើតាមម៉ូតូប្រាប់ឲ្យដឹងថាពួកគាត់ដឹកឈើក្នុង1យប់2-3ជើងដោយ1ជើងត្រូវចំណាយលុយចំនួន150,000រៀលបង់ជូនមេព្រៃនិងសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ពង្រាយគ្នាតាមដងផ្លូវជាតិលេខ78។ពួកគាត់ប្រាប់បន្តថាក្នុង1យប់អាចចំណេញលុយ200,000រៀលទៅ300,000រៀលហើយប្រភពឈើទិញពីបងប្អូនជនជាតិនៅស្រុកអូរយ៉ាដាវដែលចូលកាប់និងអារដឹកពីព្រៃសហគមន៍និងឧទ្យានជាតិអូរយ៉ាដាវ។មជ្ឈដ្ឋានពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តមានមតិលើកឡើងស្រដៀងគ្នាថាតើមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចឃុបឃិតគ្នាទទួលលុយពីឈ្មួញវៀតណាមហ៊ានបើកច្រករបៀងលេខ19ហៅច្រកចេញបារីដឹកឈើប្រណិតបើគិតជាបរិមាណមិនក្រោម100ម៉ែត្រគូបទេក្នុងមួយយប់ៗដោយគ្មានការទប់ស្កាត់តើពួកគាត់ស៊ីប្រាក់ខែរដ្ឋបែរនាំគ្នាធ្វើមេខ្មូតស៊ីឈើនឹងមានទោសដែរឫអត់?។
សូមបញ្ជាក់ថា កាលពីមុនពួកក្រុមឈ្មួញដឹកឈើទៅវៀណាមតាមរថយន្តគ្រប់ប្រភេទមិនសូវដឹកចូលតាមច្រក១៩នេះទេគឺតាមច្រកច្រកទ្វាអន្តរជាតិតែម្ដង. ។ដោយសាតែមានសារពត៌មានចុះទៅថតយករូបភាពមកផ្សព្វផ្សាយ ធ្វើអោយសមត្តិកិច្ចនៅច្រទ្វាអន្តរជាតិអូយាដាវបិទមួយរយ: តែពេលនេះចាប់កម្រើកទៀតហើយក៍ប៉ុន្តែការដឹកជញ្ជួនបទល្មើសព្រៃឈើទៅប្រទេសវៀតណាម បានផ្ដូររូបភាព ពីរថយន្តធំៗមករថយន្តតូចវិញ ជាពិសេសតាមម៉ូតូ ទាំងយប់ទាំងថ្ងៃដោយគ្មានការបង្ក្រាបពីសមត្តិកិច្ចជំនាញឡើយ៕
លី វណ្ណះ ភ្នាក់ងារpntv ទូរទស្សន៍ព្រះនរាយ៍
រាយការណ៍ពីខេត្តរតនគិរី

IMG-20170703-WA0134

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com