ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម តូច តារា និងលោកជំទាវ បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែរចូលវត្តព្រៃគគីរដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)÷ ឯកឧត្តម តូច តារា ទីប្រឹក្សាឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហុីង បុ៑នហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២១នេះ បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គី រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្តគគីរដួច បានដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តព្រៃគគីរដួច ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

នៅក្នុងពិធីនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស អាជ្ញាធរមូលដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ “ឲ្យបានខ្ជាប់ខ្ជួនខណៈដែលសាលារៀនបានបើកឲ្យដំណើរការចូលររៀនឡើងវិញចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

បន្ទាប់មកព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀង និងជាព្រះ
គ្រូចៅអធិការវត្តព្រៃគគីររដួច សូមថ្លែងអំណរគុណដល់ឯកឧត្តម តូច តារា និងលោកជំទាវ ម៉ម សាមឿន  ដែលបានដង្ហែរអង្គកឋិនទានចូលវត្តព្រៃគគីរនៅពេលនេះ ។

គ្រូអង្គបានមានសង្ឃដីការបន្ថែមថាបុណ្យកឋិនត្រូវបានបញ្ចប់ និងមានភាពយ៉ាងរលូន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ វត្ត​មាន​ ទ្រង់​  ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យអង្គកឋិនទានក្នុងវត្តព្រៃគគីរដួចយើងនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកដែលជាម្ចាស់ទានប្រធានដើមបុណ្យនិងញាតិញោមទាំងអស់សូមអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថាកឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តរដូវនេះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាតឡើយ  ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com