ព្រះនរាយណ៍ PNTV:
តាកែវ ! នរណាម្នាក់ក៏បានដឹង ពិសេសក្រុមអ្នកសារព័ត៌មាន មិនថាប្រចាំនៅខេត្តតាកែវ ឬ នៅខេត្តខេត្តដ៏ទៃនោះទេ គេប្រាកដជាស្គាល់ឥទ្ធិពលមន្រ្តីម្នាក់ មានងារជា ស្នងការរងខេត្តតាកែវ ហើយក៏អាចជាប់ពាក់ព័ន្ធនឹងមេខេត្តតាកែវ លោក ឡាយ វណ្ណៈផងដែរ ។តាមសេចក្តីរាយការណ៏ពីឈ្មួញរកស៊ីឈើ បាននិយាយថា ជើងខ្លាំងខាងរត់ការតាមផ្លូវគោកពីខេត្តតាកែវ ទៅដល់ព្រំប្រទល់ប្រទេសវៀតណាម តាមច្រកបាក់ដៃ និង ច្រកកំពង់ក្រសាំង គឺមានអ្នកទទួលបន្ទុកម្នាក់ មានងារជាស្នងការរងខេត្តតាកែវ បានកាងឈើប្រណិត ចេញពីខេត្តដ៏ទៃ កាត់តាមខេត្តតាកែវនេះ អោយទៅបានរលូន ដោយកំណត់តំលៃខ្ពស់ពី ក្រុមរកស៊ីឈើ មានលោក សុជាតិ និង លោក សុខ ជាដើម ដែលពួកគេបានរកស៊ីនេះ តាំងពីយូរឆ្នាំមកហើយ។នៅពេលថ្មីៗនេះ ក្រោយពីបោះឆ្នោតឃុំ សង្កាត់ រួចមកក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញទូកឈើប្រណិតចំនួន១៥ គ្រឿង បានចតត្រឹងនៅខាងមុខច្រកទ្វេរភាគីកំពង់អំពិលចំនួន៨គ្រឿងនិងខាងមុខច្រកបាក់ដៃចំនួន៧គ្រឿងដែលសង្ស័យថាជាទូកឈើប្រណិតរបស់លោក សុជាតិ និង លោក សុខ បម្រុងដឹកឆ្លងទៅប្រទេសវៀតណាម ប៉ុន្តែរត្រូវអាជ្ញាធរប្រទេសវៀតណាមមិនអនុញ្ញាត។ប្រភពខាងលើបាននិយាយថា អ្នករត់ការនាំចេញទំនិញខាងលើជាស្នងការរងខេត្តតាកែវ នោះបានរត់ការបង់បេន តាមកំណត់តម្លៃ គឺឡានទូរីសមួយគ្រឿងតម្លៃ១៣០០ដុល្លា ឡានកង់៦តំលៃ ៤ពាន់ដុល្លា និងឡានកង់១០ តម្លៃ ៦០០០ដុល្លា អាមេរិច។នៅមិនទាន់អស់ទេ ជ្រុងមួយនៃល្បែងស៊ីខុសច្បាប់ ដែលលោក ស្នងការរង នេះបានកាងមានបនល្បែងខុសច្បាប់ពេញទំហឹង នៅព្រំដែនបាក់ដៃ ស្រុកអង្គរបុរី គឺគ្មាននរណាហ៊ានប៉ះសូម្បីតែក្អកក៏មិនហ៊ានផងដែរ ។ មន្រ្តីប៉ូលីសប្រចាំការនៅច្រកបាក់ដៃ បាននាំគ្នានិយាយថា ហេតុតែមានអ្នកធំកាង ធ្វើអីក៏សម ដែរ បើកល្បែងខុសច្បាប់ ស្មើនឹងកាស៊ីណូ មួយទៅហើយ តើចំណូលពីបនល្បែងនេះ បានទៅរដ្ឋ ឬ បានទៅពួកពីរ បី នាក់នឹង ? ប្រជាពលរដ្ឋ ដែលបានចូលលេងល្បែងនៅទីនោះ បាននិយាយថា នៅក្នុងកាស៊ីណូ ដែលមានថៅកែឈ្មោះ លោក យូរ បានបើកលេងមានល្បែងគ្រប់ប្រភេទ ដូចជា មាន់ជល់ ហ្កេមបាញ់ត្រី បៀ ជាដើម ។សកម្មភាពបើកចំហ នៃល្បែងស៊ីសងខុសច្បាប់ទោះថា នៅព្រំដែនក៏ដោយ ភាសាខុសច្បាប់គឺត្រូវចាប់មកផ្តន្ទាទោស ព្រោះច្បាប់ប្រទេសកម្ពុជា មិនមាននរណាទិញ បាននោះទេ ។មួយវិញទៀតវត្តមានល្បែងស៊ី ខុសច្បាប់វា មានន័យគ្រប់គ្រាន់ថា បានប្រឆាំងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺបានបញ្រ្ជាស់ ពីមានមកក្រ ពីសន្តិសុខ មកអសន្តិសុខ ពីសុខសប្បាយ មកកើតទុក្ខ ពីអហឹង្សា មកហឹង្សា ទាំងនេះមកពីល្បែងខុសច្បាប់ទាំងនេះ ។ប្រជាពលរដ្ឋ នៅសង្ឃឹមតិចៗ ចំពោះ លោក អភិបាលខេត្តតាកែវ និង លោក ស្នងការខេត្តតាកែវ គួរមានវិធានការយ៉ាងណា ចំពោះបនល្បែងខុសច្បាប់ៗ នានា នោះ។ចូរកុំភ្លេចថា អ្នកដែលសំលាប់គណៈប្រជាជនកម្ពុជា គឺក្រុមពពួក មន្រ្តីគ្រាប់ល្ពៅ ទាំង៣ ប្រភេទ ដែលសម្តេចតេជោ និយាយសឹងរិចមាត់ទៅហើយ ៕
ដោយ ព្រះនរាយណ៏