ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អំណោយរបស់លោកស្រី កែវ ណារី បាននាំយកទៅចែកជូនលោកយាយ លោកតា ជាគ្រួសារក្រីក្រចាស់ជរាគ្មានទីពឹង នៅវត្តពពែតចាស់

(ខេត្តស្វាយរៀង)÷ អំណោយរបស់លោកស្រី កែវ ណារី ម្ចាស់សណ្ឋាគារណារី ស្វីត ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានយកមកចែកជូនប្រជាពលរដ្ឋ លោកយាយ លោកតាចាស់ជរាគ្មានទីពឹងចំនួន៣០ គ្រួសារ តាមរយៈលោកគីម ផៃ ទីប្រឹក្សារបស់លោកស្រី នៅវត្តពពែតចាស់ ភូមិកំពោតម្រាស់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពីព្រោះកន្លងមកដោយមើលឃើញការលំបាករបស់លោកអ៊ំ លោកយាយ លោកតាទាំងនោះមានការខ្វះខាត ទើបលោកស្រីបានយកអំណោយ និងថវិការមួយចំនួនមកចែកជូនលោកយាយ លោកតាទាំងអស់នៅពេលនេះ ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែកការលំបាកខ្វះខាតរបស់លោកអ៊ំ លោកយាយ លោកតា នឹងបងប្អូនទាំងអស់បានមួយរយៈខ្លីផងដែរ ។

នៅក្នុងពិធីនោះដែរលោក គីម ផៃ ក៏បានធ្វើការផ្តាំផ្ញើដល់លោកអ៊ុំ លោកយាយ លោកតាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។ក្រៅពីនេះលោកអ៊ំ លោកយាយ លោកតា គាត់ត្រូវជួយអប់រំកូនចៅឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវសាធារណៈនានា ក៏ដូចអ្នកនាំកូនចៅកុំឲ្យប្រើប្រាស់គ្រឿងញៀនឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋានផងដែរ។

អំណោយដែលនាំយកមកចែកជូនដល់គ្រួសារលោកអ៊ំ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹងមានជីវភាពខ្វះខាតនៅពេលនេះមានចំនួន ៣០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន÷ អង្ករ១បេ ,មី ១កេស ,ទឹកត្រី១យួ ,ទឹកសុីអុីវ១យួ ,ត្រីខ១០កំប៉ុង ,សារ៉ុង១ ,និងថវិកា១០ ម៉ឺនរៀលផងដែរ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com