ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វិស័យវិនិយោគអចលនទ្រព្យដីធ្លី ក្នុងខេត្តស្វាយរៀងសំរុកការសាងសង់សំណង់ផ្ទះល្វែងតបតាមតម្រូវការរបស់ពលរដ្ឋ ក្រោយរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ

(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានបន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។

ការថ្លែងប្រកាសគាំទ្ររបស់លោកអភិបាលខេត្តស្វាយរៀង បែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញចូលរួមសម្ភោធបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្ម លំនៅដ្ឋានសុវណ្ណមច្ឆា ស្ថិតនៅក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចូលរួមពីអាជ្ញាធរដែនដី  ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលឈ្វែងយល់អំពីគំម្រោងលំនៅដ្ឋាននេះជាច្រើននាក់ផងដែរ។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ឯកឧត្តមអភិបាលខេត្តតែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយកាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិតដូចជា៖ បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។

មន្ត្រីដដែលបញ្ជាក់ថា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋាន ដែលមានតម្លាំទាប និងតម្លៃមធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោក ណេប សាវី ម្ចាស់គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះថា ខេត្តស្វាយរៀង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ដែលមានច្រកទ្វារអន្តរជាតិបាវិត ស្ថិតនៅចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីទីរួមខេត្ត ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទេសចរណ៍ ទំនិញចេញចូលរវាងប្រទេសទាំងពីរ គឺកម្ពុជា និងវៀតណាម ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឱ្យសេដ្ឋកិច្ច ក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឱ្យកំណើនប្រជាជនកើនឡើង យ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឱ្យកត់សម្គាល់។

លោកបានបន្ថែមថាវិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើង ទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។ គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា មានទីតាំងស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ខេត្តស្វាយរៀងនៅតាមបណ្ដោយផ្លូវជាតិលេខ១ដែលជាទីតាំងល្អក្នុងការប្រកបរបរអាជីវកម្មផ្សេងៗផងដែរ ។

លោកបានបញ្ជាក់ថា ទិសដៅវិនិយោគរបស់ក្រុមហ៊ុន គឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ ប្រជាជនក្នុងខេត្តនូវលំនៅឋានបែបជីវកម្មដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់បែបសហគមន៍សម័យថ្មី លើកកម្ពស់សោភ័ណភាពខេត្ត ផ្ដល់ឱកាសចំណេញលើសក្តានុពលនៃគម្រោង និងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង។

លោកបានបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសុវណ្ណមច្ឆា មានផ្ទៃដី២ហិកតាស្មើរនិងផ្ទះ១៤៩ល្វែងមានទាំងផ្ទះបែបអាជីវកម្មនិងផ្ទះលំនៅដ្ឋាន ហើយសម្រាប់ស្រុកស្វាយជ្រំមានតែគម្រោងមួយនេះទេដែលវិនិយោគទៅលំនៅដ្ឋានមុនគេ។

លោកបានបន្តថាគម្រោងបានគិតគូរយ៉ាងលម្អិតហ្មត់ចត់អំពីតម្រូវការរបស់ប្រជាជនឱ្យស្របតាមសក្កានុពល នៃខេត្តស្វាយរៀង ហើយហេដ្ឋារចនាសម្ព័ន្ធសំណង់សោភ័ណភាពបរិយាកាស គុណភាពសំណង់រឹងមាំ តាមស្តង់ដាររចនាតាមបទដ្ឋានទំនើបស៊ីវីល័យ និងសុវត្ថិភាពជាអ្វីដែលយើងយកចិត្តទុកដាក់ផ្ដល់ជូនអតិថិជន។ ភាពសម្បូរបែបក្នុងគម្រោងនឹងធ្វើឱ្យការរស់នៅមានភាពប្រាស្រ័យទាក់ទងគ្នាល្អ និងប្រកបដោយសុភមង្គលការអភិវឌ្ឍ ដែលមានគម្រោងច្បាស់លាស់ប្រាកដប្រជា និងផ្ដល់អត្ថប្រយោជន៍ជាច្រើន លើសពីការរំពឹងទុករបស់អតិថិជន ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com