ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំគ្រាមស្រុកបាណន់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធហាមមិនឲពួកគាត់រកកំពិស

បាត់ដំបង:នៅថ្ងៃទី៤ខែកក្កដានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិ២គឺភូមិស្លាប៉ាងនិងភូមិតាង៉ែនក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងបានត្អូញត្អែខ្សឹបប្រាប់កម្ពុជាថ្មីថា:ពួកគាត់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធនិងប្រជាការពារភូមិម្នាក់ទៀតឈ្មោះឡាដែលអ្នកទាំងពីរនេះមកចាប់ដកហូតឧប្បករណ៍ដាក់កំពិសពួកគាត់យកទៅដុតបំផ្លាចោលហាមមិនឲ្យពួកគាត់ដាក់ធ្វើជាម្ហូបប្រចាំថ្ងៃ។ពួកគាត់បានបញ្ជាក់ថា:មុខរបរមួយនេះជាទម្លាប់របស់ពួកគាត់យួរឆ្នាំហើយដែលដល់រដូវម្តងៗពួកគាត់តែងតែដាក់ឧប្បករណ៍យកកំពិសនេះយកទៅដាក់តាមជាយអាងកំពីងពួយត្រង់ចំណុចស្រែតាថុលគ្រាន់បានធ្វើម្ហូបឬផ្អកប្រចាំថ្ងៃ។ពួកគាត់ថា:ឧប្បករណ៍ស្បៃកំពិសរបស់ួកគាត់មានទំហ៊ំទទឺងមុខ១ម៉ែត្រហើយបណ្តោយ២ម៉ែត្រប៉ុណ្ណោះដាក់យួរឆ្នាំហើយមិនមានមន្ត្រីជំនាញឬអាជ្ញាធរណាហាមប្រាមនោះទេស្រាប់តែថ្មីៗនេះលោកវុធមេសហគមន៍ភូមិនិងប្រជាការពារភូមិឈ្មោះឡាទៅចាប់យករបស់ពួកគាត់យកទៅដុតចោលបើទោះបីពួកគាត់អង្វសុំវិញហើយលើកហេតុផលប្រាប់ដល់អ្នកទាំងពីរក៏មិនស្តាប់ដែរធ្វើឲ្យពួកគាត់ខឹងដល់ជួរមន្ត្រីរដ្ឋាភិបាលយ៉ាងខ្លាំង។ពួកគាត់ថា:មន្ត្រីគណះបក្សប្រជាជនបង្ក្រាបបានតែរបស់មិនសមបង្ក្រាបតែបទល្មើសផ្សេងៗដែលល្មើសនិងច្បាប់មិនព្រមបង្ក្រាប។ចំពោះមតិមហាជនពាក់ព័ន្ធជុំវិញបញ្ហាកំពឹចកំប៉ុកនេះបានចេញប្រត្តិកម្មថា:អាជ្ញាធរឬសមត្ថកិច្ចគួរមានវិធាការចំពោះបុគ្គល់ពីររូបនេះចៀសវាងប្រជាពលរដ្ឋមានការយល់ច្រឡំលើគោលការរបស់រាជរដ្ឋាភិបាលដែលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ពេល។ពាក់ព័ន្ធបញ្ហានេះលោកវុធមេសហគមន៍បានឆ្លើយតបថា:ជាឧប្បករណ៍ខុសច្បាប់បំផ្លាញដល់កូនត្រីតូចៗជាច្រើនការឆ្លើយតបបែបនេះធ្វើឲ្យប្រជាពលរដ្ឋទាំងពីរភូមិកាន់តែហួសចិត្តបន្ថែមទៀតពួកគាត់ថា:គ្មានកូនត្រីមកចូលច្រើនដូចការលើកឡើងរបស់មេសហគមន៍នោះទេពួកគាត់ថាពិតជាមានកូនត្រីចូលមែនប៉ុន្តែកូនត្រីនោះគឺជាត្រីក្រឹមទន្សាយនិងត្រីច្រវាកំផ្លៀញតែប៉ុណ្ណោះ។ពួកគាត់បានទម្លាយថាចុះបើអ្នកដើរឆក់រាល់យប់ព្រោងព្រាតដូចភ្លើងអាបនោះលោកមេសហគមន៍យកភ្នែកមើលទេ?ពួកគាត់ថាប្រជាាមានប្រយោជន៍ទើបមើលមិនឃើញអ្នកដើរឆក់។ទាក់ទិនបញ្ហានេះដែរផ្នែកមន្ត្រីជំនាញបានពន្យល់ថាឧប្បករណ៍ដាក់កំពិសវាមិនខុសអីទេវាមានទំហ៊ំតូចណាស់គួឲ្យគាត់ប្រើប្រាស់បន្តរសម្រាប់ដោះស្រាយជាម្ហូបប្រចាំថ្ងៃ។សៅ សារិទ្ធ

IMG-20170704-WA0105

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com