ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅមណ្ឌលសុខភាពថ្នាធ្នង់

(ខេត្តស្វាយរៀង)÷ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅមណ្ឌលសុខភាពថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

ក្នុងឱកាសដែលក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ពន្ធនានាក្នុងខេត្ត លោកអភិបាលស្រុក អភិបាលរងស្រុក លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងជាច្រើនរូបទៀត។

មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
ទន្ទឹមនេះ ឯកឧត្តមបានអំពាវនាវប្រជាពលរដ្ឋសូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ហើយក្រោយទទួលបានវ៉ាក់សាំងរួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ(ដូសទី៣)ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើង មានរយះពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ មានចំនួន២ស្រុកគឺ ស្រុករំដួល និងស្រុកកំពង់រោទិ៍ ទៅតាមពេលវេលានិងទីតាំងដូចខាងក្រោម៖
ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល រួមមាន៖
១, ស្រុករំដួលៈ មណ្ឌលសុខភាពថ្នាធ្នង់ ,មណ្ឌលសុខភាពបុសមន , វត្តជ័យមុន្នី(ឃុំម៉ឺនជ័យ) និងវត្តបន្ទាយ (ឃុំកំពង់ចក)
២, ស្រុកកំពង់រោទិ៍ៈ មណ្ឌលសុខភាពញរ , មណ្ឌលសុខភាពខ្សែត្រ , មណ្ឌលសុខភាពត្នោត , មណ្ឌលសុខភាពស្វាយតាយាន ,និងមណ្ឌលសុខភាពសំយោង ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com