ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវប្រើវប្បធម៌សាម្គីក្នុងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីសង្គមជាតិ

បាត់ដំបង:លោកច័ន្ទ.សុផលអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់បណ្តាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មីដែលទើបប្រកាសជាផ្លូវការទាំងអស់ត្រូវយកចិត្តទុកដាក់លើផែនការអភិវឌ្ឍន៍មូលដ្ឋានទាក់ទិន្ឌនិងប្រយោជន៍សង្គមជាតិតាមឆន្ទះពិតប្រាកដ។លោកថ្លែងបែបនេះខណះដែលលោកបានចូលរួមក្នុងពិធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុប្រឹក្សាឃុំអន្លង់វិលអាណត្តិទី៤នៅថ្ងៃទី៤កក្តដាកន្លងមកថ្មីៗ។នេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:សមាសភាពក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋត្រូវរួមគ្នាបំពេញការងារនានាអោយទទួលបានជោគជ័យដើម្បីបំពេញតាមឆន្ទះរបស់ប្រជាពលរដ្ឋវិញ។ការប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីក៍ពិតមែនប៉ុន្តែមិនមានន័យថាការងារគ្រប់គ្រងនិងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិចាស់បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេពោលគឺក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវបន្តការងារគ្រប់គ្រងនិងការអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតសំដៅធានាអោយមាននិរន្តភាពទាំងលើកិច្ចការរដ្ឋបាលការងារផ្តល់សេវាផ្សេងៗអោយមានប្រសិទ្ធភាពឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។លោកបន្តថា:ចំណុចគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋាននានាដែលមានជាធរមានបន្តអភិវឌ្ឍន៍ផ្ទាល់តាមភូមិនីមួយៗរាល់ការផ្លាស់ប្តូរឬតែងតាំងមេភូមិអនុភូមិនិងសមាជិកភូមិណាមួយអនុវត្តអោយបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។ជាងនេះទៀតត្រូវបន្តអនុវត្តគម្រោងសេវាកម្មនានារួមទាំងអនុវត្តថវិការនិងគម្រោងអភិវឌ្ឍន៍ដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុនហើយត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្របតាមនិតិវិធីដែលបានកំណត់រួច។លោកបន្តថា:ដោយឡែកសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់មកពីគ្រប់គណះបក្សនយោបាយទាំងអស់ត្រូវរក្សាអោយបាននូវវប្បធ៌មសាមគ្គីភាពសម្របសម្រួលមិនបែងចែកនិន្នាការនយោបាយខិតខំលើកកម្ពស់ការងារការចូលរួមជាក្រុមលើការបំពេញការងារដើម្បីឆ្លុះបញ្ចាំងនូវភាពសុចរិតភាពត្រឹមត្រូវប្រាកដប្រជាជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយកាន់តែប្រសើរឡើង។គួរបញ្ជាក់ថាក្រុមប្រឹក្សាឃុំអន្លង់វិលដែលបានប្រកាសសុពលភាពខាងលើនេះមាន១១រូបមកពីគណះបក្សប្រជាជនកម្ពុជាក្នុងតួនាទីជាមេឃុំនិងជន្ទុកទី១,ចំណែកឯជន្ទុកទី២ចំនួន៥មកពីគណះបក្សសង្រោះជាតិនិងក្រុមប្រឹក្សាសង្កាត់អូរម៉ាល់ដែលមានសមាជិកចំនួន៩រូបក្នុងនោះចៅសង្កាត់និងចៅសង្កាត់រងទី១មកពីគណបក្សប្រជាជនកម្ពុជាចំណែកចៅសង្កាត់រងទី២មកពីគណបក្សសង្គ្រោះជាតិដោយឡែកក្រុមប្រឹក្សាក្នុងសង្កាត់ស្វាយប៉ោមានសមាជិកចំនួន១១រូបមកពីគណបក្សប្រជាជនកម្ពុជាមានឋានះជាចៅសង្កាត់និងចៅសង្កាត់រងទី១រីឯគណបក្សសង្គ្រោះជាតិមានតួនាទីជាចៅសង្កាត់រងទី២៕សៅ សារិទ្ធ

IMG-20170705-WA0048

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com