រាជធានីភ្នំពេញ ៖ ជម្ងឺរ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋ៣៥គ្រួសារ រស់នៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពួកគាត់ត្រូវបានចំណែកដីពីរាជរដ្ឋាភិបាល
តាមរយៈ ស.ជ.ណ លេខ៦៥០ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០០៦ តែមិនត្រូវបានទៅវិញ ធ្វើអោយពួកគាត់តវ៉ាជាច្រើនដង នៅក្នុងខែ តុលា និងវិច្ឆិកា ឆ្នាំ ២០២១ នេះក៏លេចចេញថា បន្ទាយនោះ១ផ្នែកដែលជាដីត្រូវកាត់មកអោយប្រជាពលរដ្ឋទាំង៣៥ ត្រូវបានលោក សុខប៉ាង វ៉ៃរបងបន្ទាយជួលទៅអោយគេធ្វើអាជីវកម្ម ។
តំណាងប្រជាពលរដ្ឋ លោកស្រី មូល សាមឺន បានប្រាប់ GN times នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ ថា ទីតាំងក្លឹបបាល់ទាត់ ប្រមាណជិតកន្លះហិកតា គឺជាចំណែកដីរបស់ពួកគាត់ ដែលត្រូវបាន តែផ្ទុយទៅវិញ ត្រូវលោក សុខ ប៉ាង យកទៅធ្វើជា ក្លឹបហាត់ប្រាណជួលអោយគេធ្វើអាជីវកម្ម ទៅវិញ ។
**ដាក់សំភាស ទី២ចួល *
ជាមួយនោះក្រុមប្រជាជនក៏បានលើកព្រមគ្នាថា លោកសុខ ប៉ាង មិនត្រឹមតែ វ៉ៃរបងបន្ទាយជួលប៉ុណ្ណោះទេ គឺមានថែមទាំងជួលការ ជួលបុណ្យទៀតផង គឺ១រោង៥០០ដុល្លា ។ ប្រជាពលរដ្ឋថា គ្រាន់តែរាជរដ្ឋាភិបាលបើកអោយមានកម្មវិធីឡើងវិញ លោកសុខ ប៉ាង កាលពីថ្ងៃទី២០ ខែវិច្ឆុកា ឆ្នាំ២០២១ បានអនុញ្ញាតិ អោយមានពិធីការនៅក្នុងបន្ទាយយ៉ាងអឹងកង ។
***ដាក់សំភាសទី១ ចូល ****
ពាក់ព័ន្ធបញ្ហានេះ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បានភ្ជាប់ទំនាក់មេបញ្ជាការ
លោក សុខ ប៉ាង តាមប្រព័ន្ធទូរសព្ទ ដោយលោកលើកឡើងថា ការបើកអោយមាន ការ បុណ្យ ក្នុងបន្ទាយនោះ គឺជារឿងរបស់កូនចៅ ហើយលុយកាក់ត្រូវម្ចាស់កម្មវិធីជាអ្នកអោយអ្នកមើលការខុសត្រូវ ។ លោកក៏បានបដិសេធពីការយកដីបន្ទាយជួលអោយគេធ្វើអាជីវកម្ម នោះទេ គឺសំរាប់អោយកូនចាត់ហាត់ប្រាណប៉ុណ្ណោះ ៕