(ខេត្តស្វាយរៀង)៖មានការដាក់ដេញថ្លៃគម្រោងជួសជុលកែលម្អផ្លូវដីក្រាលខ្សាច់ភ្នំចំនួន២ខ្សែក្រុមហ៊ុនអ្នកចូលដាក់ដេញថ្លៃ ដាក់តម្លៃទាបរហូត៧០ភាគរយ គឺតម្លៃទាបមិនដែលធ្លាប់មានអ្នកជំនាញនិយាយថា មិនសង្ឃឹមថា ផ្លូវមានគុណភាពនោះទេ សូមឲ្យម្ចាស់គម្រោងពិនិត្យលើការជួសជុលផ្លូវឲ្យបានម៉ត់ចត់តាមស្តង់ដា និងកិច្ចសន្យា។ការដាក់ដេញថ្លៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលាឃុំតាសួសស្រុកស្វាយជ្រំ។
បើតាមមន្ត្រីសាលាស្រុកស្វាយជ្រំបានឲ្យដឹងថា ការដាក់ដេញថ្លៃគម្រោងជួសជុលកែលម្អផ្លូវដី នៅសាលាឃុំតាសួសនេះមាន២គម្រោង គឺ៖ឃុំស្វាយជ្រំ គម្រោងកែលម្អផ្លូវដី ក្រាលខ្សាច់ភ្នំ១ខ្សែប្រវែង២,០៩០ម៉ែត្រទទឹង៥ម៉ែត្រ ក្រាលខ្សាច់ភ្នំ៣,៥ម៉ែត្រ កម្រាស់ខ្សាច់ភ្នំ០,១៥ម៉ែត្រ ដាំស្មៅតាមជើងទេសងខាងផ្លូវ០,៥០ម៉ែត្រ និងធ្វើស្លាកសញ្ញាគម្រោង០១។តម្លៃប៉ាន់ស្មានថវិកា ចំនួន៩២,១៧៦,៨០០រៀល។មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០៩ក្រុមហ៊ុន លទ្ធផលដេញថ្លៃ បានទៅលើក្រុមហ៊ុនសូ វណ្ណី ប្រធានក្រុមហ៊ុនឈ្មោះសូ វណ្ណី ដាក់សំណើរដេញថ្លៃ ទាប បំផុតគឺ២៧,០៦៦,៥៤៥រៀល បញ្ចុះតម្លៃទាបប្រមាណ៧០%(តម្លៃទាបអាចទទួលយកបាន)។ឃុំតាសួស គម្រោងជួសជុលផ្លូវដី ក្រាលខ្សាច់ភ្នំ ១ខ្សែប្រវែង២,៥៨០ម៉ែត្រទទឹងផ្លូវដី០៥ម៉ែត្រក្រាលខ្សាច់ភ្នំទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាំស្មៅតាមជើងទេសងខាងផ្លូវ០,៥ម៉ែត្រនិងធ្វើស្លាកសញ្ញាគម្រោង០១។តម្លៃប៉ាន់ស្មាន =២១៦,៦៩៦,០០០រៀល។
នៅក្នុងពិធីនោះដែរក៏មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន១១ក្រុមហ៊ុន លទ្ធផល បានទៅក្រុមហ៊ុនសូវណ្ណី ជាអ្នកដេញថ្លៃបាន តម្លៃទាបបញ្ចុះតម្លៃទាបប្រមាណ៧០% គឺ៖៦១,៧៩២,២៩០រៀល តម្លៃទាបអាចទទួលយកបាន ក៏ប៉ុន្តែអ្នកជំនាញ ប្រមានថា មិនសង្ឃឹមថា ផ្លូវទាំងពីខ្សែនេះ មានគុណភាពទេ សូមឲ្យម្ចាស់គម្រោងនិងមន្ត្រីលទ្ធកម្មចុះពិនិត្យលើសកម្មភាពដំណើរការរបស់ក្រុមហ៊ុនទទួលបានគម្រោងជួសជុលនិងកែលម្អផ្លូវដីទាំង២ខ្សែនេះ ទាំងការឈុសឆាយបង្ហាប់ដីនិងការក្រាលខ្សាច់ភ្នំ ត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់ខ្សាច់ភ្នំ) និងមានគុណភាព តាមកិច្ចសន្យានៃគម្រោង។
ប្រជាពលរដ្ឋធ្លាប់បានរិះគន់ថា ផ្លូវលំ ជាច្រើនខ្សែ កន្លងមកគឺ ឃើញជួសជុលនិងកែលម្ល ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បាននៃថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។ មហាជនសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ៕ ដោយ= សុខហ៊រ