កំពង់ឆ្នាំង : លោក ស៊ុំ សុជាតិ ស្នងការរង ខេត្តកំពង់ឆ្នាំង ដែលបានស្ម័គ្រចិត្តប្រគល់ដល់ដីព្រៃលិចទឹក ចំនួន ៦៧៥ ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ។
ប្រភពបានបង្ហើបឈ្មោះអ្នកទាំង១៣នាក់សរុបជាង ២ពាន់ហិកតា បានសុខចិត្តប្រគល់ជូនដោយគ្មានលក្ខណ្ឌដល់រាជរដ្ឋាភិបាល និង ធ្វើលិខិតសុំទោសដល់សម្តេចតេជោ ហ៊ុន សែន ផងដែរ ។
គួររម្លឹកថា កាលពីកន្លងទៅប្រភពបានបង្ហើបថា លោក ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនេះ ក៏ធ្លាប់បានមន្ត្រីជលផលប្តឹងចូលទៅតុលាការខេត្តកំពង់ឆ្នាំងជុំវិញរឿងការ លួចឈូសឆាយរំលោភយកដីនៅចំណុចគោកព្រះក្នុងទឹកដីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
-ប្រភពនោះថា ប្រសិនបើមានប្រជាពលរដ្ឋណា ចូលទៅកាប់រ៉ុករានដីព្រៃលិចទឹកនៅភតំបន់នោះ.នឹងត្រូវកម្លាំងនគរបាលមួយចំនួនដែលឈរជើងជាអ្នកយាមផ្លូវឲ្យលោក ស៊ុម សុជាតិស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងនិង ចាប់ជាបន្ទាន់ដោយប្រគល់អោយជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការផងដែរ។