ខេត្តកណ្តាល៖កេត-សភារាជ
នៅព្រឹកថ្ងៃទី5ខែកក្តដាឆ្នាំ2017នៅសាលាឃុំសិត្យូបានរៀបចំបើកពិធីប្រកាសនឹងផ្ទេរចូលកាន់តំណែងជាមេឃុំថ្មី ក្នុងអាណត្តិទី4ក្រោមអធិបតីភាពលោកញ៉ែម-វន្ថាអភិបាលរងស្រុកស្អាងខេត្តកណ្តាល។ដោយមានការចូលរួមពីមន្រ្តីក្រុមប្រឹក្សាឃុំនឹងប្រជាពលរដ្ឋប្រមាណចំនួន41នាក់។ នៅក្នុងអង្កពិធីនោះលោកអ៊ុំ-ឡេងមេឃុំចាញ់ឆ្នោតបានឡើងរាយការណ៍ជូនកណះអធិបតីអំពីសមទ្ធិផលនានាដែលលោកដឹកនាំនឹងអនុវត្តកសាងបានជាច្រើននៅក្នុងឃុំសិត្យូនាពេលកន្លងមកដូចជាផ្លូវលំខ្វាត់ខ្វែងនៅក្នុងភូមិនិមួយៗពិសេសសាលារៀន-វត្តអារាម។ល។បន្ទាប់មកលោកសុខ-ម៉ែនមេឃុំជាប់ឆ្នោតបានឡើងប្តេជ្ញានៅក្នុងអង្កពិធីថារាល់គំរោងស្តារនឹងអភីវឌ្ឍន៍ភូមិ-ឃុំទាំងប៉ុន្មាននោះគឺរូបលោកជាមេឃុំថ្មីនឹងបន្តអនុវត្តកសាងជូនប្រជាពលរដ្ឋបន្តទៀតហើយនឹងសហការណ៍ជាមួយក្រុមប្រឹក្សាភូមិឃុំឲបានល្អក្នុងការងារដើម្បីបំរើជូនដល់ប្រជាពលរដ្ឋដោយមិនរើអើងចំពោះនិនាការនយោបាយបក្សនោះឡើយ។ហើយនៅក្នុងអង្កពិធីប្រកាសនឹងផ្ទេរតំណែងសមាជិកក្រុមប្រឹក្សាឃុំ-មេឃុំ-ជំទប់ទី1-ទី2ក្នុងអាណត្តិទី4នោះលោកញ៉ែម-វន្ថាអភិបាលរងស្រុកស្អាងខេត្តកណ្តាលបានមានប្រសាសន៍ឲដឹងថាដែលពាក់ពន្ធផុសចេញពីការបោះឆ្នោតកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2017នាពេលកន្លងមកបានប្រកបដោយលក្ខណះសេរីត្រឹមត្រូវយុត្តិធម៌។ដើម្បកំណែទម្រងវមជ្ឈការនឹងវិសហមជ្ឈការនៅថ្នាក់ឃុំ-សង្កាត់-ហើយក៍ជាដំណើរការតាមបែបប្រជាធិបតេយ្យ។ក្រុមប្រឹក្សាឃុំអាណត្តិទី4ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋតាមរយះបោះឆ្នោតដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រងនឹងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ5ឆ្នាំបន្តទៀត ។ទន្ទឹមនោះក្រុមប្រឹក្សាឃុំ-មេឃុំថ្មីត្រូវបន្តអភីវឌ្ឍន៍នៅតាមភូមិនិមួយៗរបស់ខ្លួនដែលមានមេភូមិជាតំណាងប្រជាពលរដ្ឋក្នុងភូមិដែលជាខ្សែរយះសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិនឹងក្រុមប្រឹក្សាឃុំឬមេឃុំ។ហើយក្រុមប្រឹក្សាឃុំអាណត្តិថ្មីត្រូវប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍នឹងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។ដោយផ្អែកលើផែនការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាឃុំអាណត្តិ3សម្រាប់ក្រុមប្រឹក្សាឃុំ-មេឃុំអាណត្តិទី4ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍នឹងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំឲស្របតាមនិតិវិធីនៃដំណើរការកសាងផែនការដែលបានកំណត់។គឺក្រុមប្រឹក្សាឃុំ-មេឃុំថ្មីត្រូវបន្តនឹងអនុវត្តន៍រក្សាឲបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួលមិនត្រូវបែងចែកនិន្នាការនយោបាយនឹងស្ថានភាពក្នុងសង្គមដោយខិតខំលើកកំម្ពស់ការចូលរួមបំពេញការងារជាក្រុមសមាជិកក្រុមប្រឹក្សាឃុំដើម្បីសាមគ្គី-គឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។
0
ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សានឹងប្រកាសឈ្មោះចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ-ជំទប់ទី1ទី2នៃរដ្ឋបាលឃុំសិត្យូ
Filed in: ព័ត៌មានថ្មី