ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីដេញថ្លៃភាស៊ីផ្សារសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២២នេះ ដែលមានទីតាំងផ្សារចំនួន៥ក្នុងខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២១នេះ លោក ប៊ុន បុណ្ណារិទ្ធ អគ្គនាយរងនៃអគ្គនាយកដ្ឋានចំណូលមិនមែនសារពើភណ្ធ័នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើដល់អ្នកដេញថ្លៃភាស៊ីផ្សារឆ្នាំ២០២២ យកមកធ្វើ អាជីវកម្មត្រូវអនុវត្តឲ្យបានតាមសៀវភៅបន្ទុកនិងប្រើប្រាស់ឥរិយាបទទន់ភ្លន់ជាមួយក្រុមអាជីវករនិងអ្នកលក់ដូរ តូចតាច ដើម្បីប្រមូល ភាស៊ីអោយបាន គ្រប់ចំនួនដែលអស់លោក លោកស្រីដេញថ្លៃបានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ចរូបនេះ បានធ្វើឡើងខណៈដែល លោកអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃ ភាស៊ីផ្សារ ប្រមូលថវិការប្រើប្រាស់ក្នុងគុណប្រយោជន៏ជាតិឆ្នាំ២០២២នៅខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោក សុខ រស់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ពន្ទ័ និង លោក លោកស្រី ជាអភិបាល អភិបាលស្រុក ក្រុងទាំង៨ ផងដែរ។ ទន្ទឹមនឹង ការប្រមូលភាស៊ីផ្សារប្រចាំថ្ងៃនោះដែរ លោកប៊ុន បុណ្ណារិទ្ធ បានស្នើបន្ថែម ដល់ លោក លោកស្រី ដែលជាម្ចាស់ដេញថ្លៃ ភាស៊ីផ្សារប្រចាំឆ្នាំ២០២២ ត្រូវរៀបចំ កែលម្អ ប្រព័ន្ធទឹក ភ្លើង ពិសេសរៀបចំ សោភ័ណភាពផ្សារ តាមរយៈធ្វើអនាម័យ សម្អាត បរិស្ថាន សំដៅ លើកកម្ពស់ សោភ័ណភាពផ្សារ ក៏ដូចលើកកំពស់ ស្រុក ក្រុង ក្នុងការទាក់ទាញភ្ញៀវ អោយចូលមកលេងកំសាន្តឬទិញទំនិញធ្វើជាវត្ថុអនុស្សាវរីយ៏ផ្ញើទៅគ្រួសារឬមិត្តភគ្រ័។

លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមានប្រសាសន៍ថា ការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មនៅឆ្នាំ២០២២ដែលមានទីតាំងផ្សារចំនួន០៥គឺភាស៊ីផ្សារវាលយន្តនិងផ្សារពោធិតាហោ ក្រុងស្វាយរៀង ភាស៊ីផ្សារកំពង់ត្រាចស្រុករមាសហែក ភាស៊ីផ្សារស្រុកកំពង់រោទ៌ ភាស៊ីផ្សារស្រុកស្វាយជ្រំ ភាស៊ីផ្សារស្រុករំដួលប្រមូលថវិកាសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍បានចំនួន៤៤២,២០០,០០០រៀល។ ការដាក់ដេញថ្លៃភាស៊ីផ្សារនេះបានរៀបចំនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្វាយរៀងស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

លោកបានបន្តឲ្យដឹងថា ភាស៊ីផ្សារស្រុករមាសហែក តម្លៃមូលដ្ឋានឆ្នាំ២០២២ ថវិកាចំនួន២៤,៥០០,០០០រៀល ដោយមានក្រុមអាជីវករចូលដេញថ្លៃ៤ក្រុមហ៊ុន លទ្ធផលបានទៅអាជីវករឈ្មោះ ហោយាន ភេទប្រុសអាយុ៨១ឆ្នាំ រស់នៅរាជធានីភ្នំពេញ តម្លៃ៣០,០០០,០០០រៀល។

ភាស៊ីផ្សារស្រុកស្វាយជ្រំ តម្លៃមូលដ្ឋានឆ្នាំ២០២២ ថវិកា១៥,៥០០,០០០រៀល មានក្រុមអាជីវករចូលដេញថ្លៃចំនួន០៤នាក់ លទ្ធផល បានទៅលើអាជីវករឈ្មោះជាចាន់សេង ភេទស្រីអាយុ៣៧ឆ្នាំ នៅខេត្តកំពង់ចាម ក្នុងតម្លៃ៤៥,០០០,០០០រៀល។

ភាស៊ីផ្សារស្រុករំដួល តម្លៃមូលដ្ឋាន៤,៥០០,០០០រៀល មានក្រុមអាជីវករចូលដេញថ្លៃចំនួន០៤នាក់ លទ្ធផលបានទៅលើអាជីវករឈ្មោះអ៊ិង វ៉ាន់ធុល ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិចកឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀងក្នុងតម្លៃ១០,២០០,០០០រៀល។

ភាស៊ីផ្សារវាលយន្តនិងផ្សារពោធិតាហោ ក្រុងស្វាយរៀង តម្លៃមូលដ្ឋាន៣៤០,៥០០,០០០រៀល មានអាជីវករចូលដេញថ្លៃចំនួន៤នាក់ លទ្ធផល បានទៅលើអាជីវករឈ្មោះភួងបូផា ភេទស្រីអាយុ៦៣ឆ្នាំ រស់នៅភូមិទី៨សង្កាត់កំពង់ចាមក្រុងខេត្តកំពង់ចាម ក្នុងតម្លៃ៣៤៦,៥៩០,០០០រៀល។

ដោយគណៈកម្មការរៀបចំដាក់ដេញថ្លៃពិនិត្យទៅឃើញថា តម្លៃទាបជាងឆ្នាំ២០២១ ក៏ឲ្យអាជីវករពិចារណា គួរតម្លើងតម្លៃបន្ថែម ដោយយោងសភាព ការនៃការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងព្រះរាជណាចក្រកម្ពុជា ក៏ដូចនៅក្នុងខេត្តស្វាយរៀងគឺបានធូស្រាល រាជរដ្ឋាភិបាលបានប្រកាស់បើកសេដ្ឋកិច្ចឡើងវិញ ប្រជាពលរដ្ឋនិងអាជីវករបានរកស៊ីលក់ដូរធម្មតាវិញហើយ លោកស្រីភួងបូផា បានតម្លើងតម្លៃ៣៥០,០០០,០០០រៀល។

ចំណែកភាស៊ីផ្សារស្រុកកំពង់រោទ៌ តម្លៃមូលដ្ឋានដាក់ឲ្យដេញថ្លៃ ៦,៥០០,០០០រៀល មានអាជីវករចូលមកដាក់សំណើរដេញថ្លៃតែម្នាក់គត់ ឈ្មោះគយ សុខាន្នី ភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិបាក់រនាស់សង្កាត់សង្ឃ័រក្រុងស្វាយរៀង លទ្ធផល តម្លៃឡើងបាន៧,០០០,០០០រៀល។
សូមបញ្ជាក់ថា ការដេញថ្លៃ ភាស៊ីផ្សារនៅខេត្តស្វាយរៀងសម្រាប់ឆ្នាំ២០២២ មានក្រុមអាវីករ បានដាក់ពាក្យដេញថ្លៃចំនួន១៧នាក់នៅលើទីតាំងចំនួន៥កន្លែងដោយប្រមូលថវិកាសរុប៤៤២លាន២សែនរៀល ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com