(ខេត្តស្វាយរៀង) ៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការសហការរៀបចំឡើងដោយលោក សោម សុធា អគ្គនាយកគម្រោងអចនព្រទ្យភូមិមរតក ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ឯកឧត្តម ដួង តារា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា អនុវត្តវិធានការ៣កុំនិង៣ការពារបានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។
ឯកឧត្តមបានថ្លែងបន្តថា កត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោក សោម សុធា ក៏បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះលោក ដួង តារា ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង អំណោយទាំងនេះគឺជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍ ។
អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ទាំង១០ភូមិចំនួន២០០គ្រូសារ គឺក្នុង១គ្រូសាៗទទួលបានអំណោយ÷
អង្កចំនួន២៥គីឡូក្រាម,
មី១កេះ,ទឹកត្រី១យួរ ,ត្រីខ១ឡូ និងថវិកាចំនួន២០.០០០រៀល។ ដោយ = សុខហ៊រ