ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អំណោយរបស់លោកស្រី កែវ ណារី បាននាំយកទៅចែកជូនអ្នកគ្រួ នឹងកុមារកំព្រាចំនួន៥០នាក់ តាមរយៈលោកគីម ផៃ

(ខេត្តស្វាយរៀង)៖ លោកគីម ផៃ តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី កែវ ណារី ម្ចាស់សណ្ឋាគារ ណារីស្វីត សិ្ថតនៅក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ ២០២១នេះ បាននាំអំណោយរបស់លោកស្រីយកមកចែកជូនអ្នកគ្រួក្មួយៗសិស្សានុសិស្ស នៅមណ្ឌលកុមារកំព្រាក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។

កន្លងមកដោយមើលឃើញការលំបាករបស់អ្នកគ្រួក្មួយៗសិស្សានុសិស្ស ទាំងនោះមានការខ្វះខាត ទើបលោកស្រីបានយកអំណោយ និងថវិការមួយចំនួនមកចែកជូនអ្នកគ្រួក្មួយៗសិស្សានុសិស្ស ទាំងអស់នៅពេលនេះ ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែក ការលំបាកខ្វះខាតរបស់អ្នកគ្រួក្មួយៗសិស្សានុសិស្ស នៅក្នុងមណ្ឌលកុមារកំព្រាក្រុងស្វាយរៀង ទាំងអស់បានមួយរយៈខ្លីផងដែរ ។

នៅក្នុងពិធីនោះដែរលោក គីម ផៃ ក៏បានធ្វើការផ្តាំផ្ញើដល់អ្នកគ្រួក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។

អំណោយដែលនាំយកមកចែកជូនដល់អ្នកគ្រួក្មួយៗសិស្សានុសិស្សនឹងមណ្ឌលកុមារកំព្រា ទទួលបានអំណោយដូចជា៖ អង្ករ១តោនស្មើ៤០បេតូច ,មី ៥កេសធំ ,ទឹកត្រី១០យួ ,ទឹកសុីអុីវ១០យួ ,ត្រីខកំប៉ុង១០យួ,សារ៉ុង,ភួយ សៀវភៅ,ប៑ិច និងថវិកា ៣លានរៀលផងដែរ ៕ ដោយ= សុខហ៊រ

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com