ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក King Yong Man នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន បានយកសម្ភារៈសិក្សាមកចែកជូនដល់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សា ៧មករា ក្នុងក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១នេះ លោក King Yong Man នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន បានយកអំណោយមកចែកជូនលោកគ្រូ អ្នកគ្រួ ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ៧មករា ស្ថិតនៅក្នុងសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។

កន្លងមកដោយមើលឃើញការលំបាករបស់លោកគ្រូ អ្នកគ្រួ និងក្មួយៗសិស្សានុសិស្ស ទាំងនោះមានការខ្វះខាត ទើបលោក King Yong Man នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន បានយកអំណោយ និងថវិការមួយចំនួនមកចែកជូន លោកគ្រូ អ្នកគ្រួ ក្មួយៗសិស្សានុសិស្ស ទាំងអស់នៅពេលនេះ ។ ហើយអំណោយទាំងអស់នេះពិតមែនតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែក ការលំបាកខ្វះខាតរបស់លោកគ្រូ អ្នកគ្រួ ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ៧មករា ក្រុងស្វាយរៀងទាំងអស់បានមួយរយៈខ្លីផងដែរ ។

នៅក្នុងពិធីនោះដែរលោក King Yong Man ក៏បានធ្វើការផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រួ និងក្មួយៗសិស្សានុសិស្ស ទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។

អំណោយដែលនាំយកមកចែកជូនដល់ លោកគ្រូ អ្នកគ្រួក្មួយៗសិស្សានុសិស្សទទួលបានអំណោយដូចជា៖
សិស្សម្នាក់ៗទទួលបាន សៀវភៅ៥ក្បាល ,បុិច៥ដើម, ខ្មៅដៃ៥ដើម ,បន្ទាត់១ឈុត ,ជ័រលុប១ និងសាលាទទួលបានក្តារខៀនសរសេរហ្វឺត១៣ ,អាកុល១៥០លីត្រ ,ម៉ាស់៩០ប្រអប់ ,និងថវិការចំនួន ២,០០០,០០០រៀល ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com