ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋ១៣៧គ្រួសាររស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយពួកគាត់ខណៈមេឈ្មួញ ប៉ាក់ ចាន់ផល ប្តឹងតំណាងពួកគាត់ទៅកាន់តុលាការ

ខេត្តកំពង់ស្ពឺ ៖ ទំនាស់ដីធ្លី១កន្លែងរវាង ប្រជាជនប្រមាណ១៣៧គ្រួសារ រស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយអ្នកមានលុយម្នាក់ឈ្មោះ ប៉ាក់ ចាន់ផល រហូតដល់ ឈ្មោះ ប៉ាក់ ចាន់ផល បានប្តឹងតំណាងប្រជាជន៣នាក់ ទៅកាន់តុលាការខេត្តកំពង់ស្ពឺ ដោយតុលាការបន្តនិតិវិធីរហូតដល់
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ថៃ គឹមមុនី បានចេញដីកាបង្គាប់អោយចូលខ្លួន មានឈ្មោះ នូ មីន ភេទប្រុសអាយុ៦៤ឆ្នាំ ។ ម្លិះ សាវឿន ហៅច្រិប ភេទស្រី ។ ជា សាវឿន ភេទប្រុស អាយុ៥១ អោយចូលបំភ្លឺថ្ងៃខុសៗគ្នា ចាប់ពីថ្ងៃទី១៤-១៥-១៦ ធ្នូ ឆ្នាំ២០២១ ពីបទរំលោភកាន់កាប់អចលនវត្ថុអ្នកដ៏ទៃ ។ ធ្វើអោយខូចខាតដោយចេតនា និង ជេរប្រមាថជាសាធារណៈ ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តំណាងប្រជាពលរដ្ឋបាន ស្នើអោយ

លោកប៉ាក់ ចាន់ផល ចេញមុខមកតតាំង ផឹកទឹកសម្បថទាំងអស់គ្នា ដោយកុំចេះតែប្រឌិតរឿងធ្វើបាបពួកគាត់ ព្រោះថាជារឿងអយុត្តិធម៌ ។

ពួកគាត់ថា មេឈ្មួញឈ្មោះ
ប៉ាក់ ចាន់ផល ដែលជាមន្រ្តីផងនោះបាន
បើកឡានពាក់ស្លាកលេខនគបាល
2.41 45 មកគំរាមចាប់ប្រជាពលរដ្ឋដាក់
គុក ទៀតផង ។

សូមស្តាប់ការលើកឡើងរបស់ពួកគាត់ ។ ។

គួររម្លឹកថា
លោក ជា សាវឿន និង លោកស្រី ម្លិះ សាវឿន កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ពួកគាត់ក៏បានសុំដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយដល់ពួកគាត់ ខណៈមានមន្រ្តីពាក់ព័ន្ធមួយបានលួចធ្វើប្លង់ដីរួមភូមិរបស់គាត់ ទៅអោយ សួង ពៅ និង សួង ណយ ចំនួន១៥ហិកតា និង ៣៩ហិកតា បានទៅលើឈ្មោះ ប៉ាក់ ចាន់ផល ដែលប្រជាជនអះអាងមុខងារគាត់ជាមន្រ្តីសុរិយោដី ។

តំណាងប្រជាជនថា នៅឆ្នាំ១៩៨០ ពួកគាត់បាននាំគ្នាអាស្រ័យផល ។ លុះដល់២០០៩ មេភូមិបានប្រាប់ថាដីរួម៥៤ហិកតានោះ ខាងរដ្ឋត្រូវការយកទៅអភិវឌ្ឍន៍វិញ ។ ចាប់តាំងពីនោះមក ពួកគាត់ក៏បានឈប់អាស្រ័យផល នឹងមិនគិតថាចង់បានជាកម្មសិទ្ធិនោះដែរ ។ តែនៅឆ្នាំ២០២០ មេភូមិ អំ ចេវ បានប្រាប់ប្រជាជនថាដីនោះនៅទំនេរទេ និងសូមបងប្អូនទាមទារមកវិញ ។ លុះប្រជាជនបានធ្វើលិខិតស្នើសុំកាន់កាប់ ពីមេភូមិ មេឃុំ ចៅហ្វាយស្រុក
ក៏មិនទទួលស្គាល់ ហើយថែមទាំងចោទថា អ្នកតំណាង និង ប្រជាជន ជាក្រុមបោះបោល និង ក្រុមប្រឆាំង ទៅវិញ ។

តំណាងប្រជាជនថា ដោយមិនមានដំណោះស្រាយ នៅខែមករា ឆ្នាំ២០២១ ពួកគាត់ ក៏បានធ្វើលិខិតទៅក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ហើយនៅថ្ងៃទីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងដែនដីលេខ ៣៧៦ ដនស/អសដភ ។ ចំណារឯកឧត្តមឧបនាយករដ្ឋ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ជម្រាបជូនអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ស្នើសុំជួយទប់ស្កាត់ការឃុបឃិតពីសំណាក់អាជ្ញាធរភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ឈ្មួញមួយចំនួនបានលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីរបស់ពួកគាត់ទំហំ៥៤ហិកតា សម្រាប់ពុះឡូតិ៍លក់ និង ជួយជម្រុញចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ទុកសម្រាប់ចែកជូនកូនចៅអាស្រ័យផលចិញ្ចឹមជីវិត ។

លោកថា ក្រោយពីបានលិខិតពីក្រសួងដែនដី ប្រជាជនក៏បានយកលិខិតនេះ ទៅសួរនាំសាលាខេត្ត តែមិនបានចម្លើយអ្វីទាំងអស់រហូតមកដល់ថ្ងៃនេះ ។ លោកក៏បានបញ្ជាក់ថា នៅប៉ុន្មានខែមុន មានក្រុមតំណាង ប៉ាក់ ចាន់ផល បានមកសម្រុះសម្រួលជាមួយលោក អោយលោកដកខ្លួនចេញ ដោយមានថ្នូរដោះដូរ តែលោកបានបដិសេធ ដោយមិនរត់ចោលប្រជាជន នោះទេ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com