ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនាំយកនូវតិយវត្ថុបច្ច័យនិងទានព្រះវស្សាទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន៣៣វត្តក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ដើម្បីចូលរួមលើកកម្ពស់នូវវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់ តែមានភាពរុងរឿងនិងថ្កុំថ្កើងនោះ។ នៅថ្ងៃទី០៦កក្កដាឆ្នាំ២០១៧នេះឯកឧត្តម ថង សាវុនអភិបាល គណអភិបាលខេត្ត និងលោកជំទាវ ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំខេត្តក្រុង មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនអ្នកទៀតគឺបាននាំយកនូវទានព្រះវសស្សា ទ័យវត្ថុនិងបច្ច័យជាច្រើនដើម្បីធ្វើការវេរប្រគេនទៅដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន៣៣ក្នុងក្រុងបានលុង. ទ័យវត្ថុទាំងនោះរួមមាន ស្លាកដក់ តែ ស្ករស ទឹកក្រូច មី ត្រីខ ទឹកត្រី ប្រេងកាត និងទានព្រះវស្សាចំនួន១៧គូរ ប្រេងមាស៊ូត អង្ករ និងបច្ច័យចំនួន៤៥២០០០០លានរៀល។ក្នុងនោះវត្តចំនួន១៧ ត្រូវទទួលបច្ច័យក្នុង១វត្តចំនួន២០មុឺនរៀល ចំណែកបច្ច័យនៅសល់ ប៉ុន្មាន ប្រគេនជូនលោកចៅអធិការវត្ត ហើយការវេនប្រគេននេះគឺដើម្បីឧទ្ទិសកុសលផលបុណ្យទៅញ្ញាត្តិការទាំងប្រាំពីរសណ្តានដែលបានចែកឋាន និងបុព្វបុរសខ្មែរដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដី ជាពិសេសបងប្អូនទាំងឡាយដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសប៉ុលពត។
*នៅក្នុងឱកាសនេះដែរព្រះចៅអធិការវត្តខាងលើក៏មានពុទ្ធឱវាទអប់រំទៅដល់ពុទ្ធបរិស័តទាំងអស់ត្រូវគោរពនិងប្រតិបត្តិនូវធម៌វិន័យទាំងឡាយរបស់ព្រះពុទ្ធ និងជៀសអោយឆ្ងាយពីអំពើអបាយមុខនានា នឹងកុំនាំគ្នាប្រព្រឹត្តនូវអំពើអ្វីដែលសង្គមជាតិមិនត្រូវការ។ ជាងនេះទៅទៀតត្រូវនាំគ្នាការពារនូវខឿនវប្បធម៌ប្រពៃណី សាសនាអោយបានគងវង្ស ព្រោះសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមក៏បានផ្តល់នូវថវិការបន្ថែមទៀតទៅដល់លោកយាយ លោកតា និងជនពិការផងដែរ។ លោកទេព ណារ៉ាប្រធានមន្ទីធម្មការបានបញ្ជាក់ថានៅក្នុងខេត្តរតនគិរីទាំងមូលគឺមានវត្តចំនួន៣៣វត្ត ដែលមានព្រះសង្ឃគង់ចាំព្រះវស្សាមានចំនួន៣៣៥អង្គ និងមានប្រជាជនចំនួន,៥៥% ភាគរយ. កាន់សាសនាព្រះពុទ្ធ។ ដោយខេត្តរតនគិរីមានជនជាតិដើមភាតិចជាច្រើន ដូចជា ជនជាតិទំពួន- ចារ៉ាយ- គ្រឹង-កាវ៉ែត. ។ល។ ដែលពួកគេគោរពតាមបែប ព្រមាញសាសនា៕
លី វណ្ណះ ភ្នាក់ងារpntv ទូរទស្សន៍ព្រះនរាយណ៍
រាយការណ៍ពីខេត្តរតនគិរី

IMG-20170707-WA0006

IMG-20170707-WA0004

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com