(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃអាទិត្យ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព ,ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ មន្ទីរធម្មការ និងសាសនាខេត្តសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំការប្រឡងវិញ្ញា បនប័ត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២០/ ២០២១ ដោយមានការរៀបចំបើកវិញ្ញាសារពីព្រះតេជគុណវិសុទ្ធញាណ មុំសយ ព្រះមេគណខេត្តស្វាយរៀង និងឯកឧត្តម ជ័យ សុន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង ។
បើតាមការបញ្ជាក់ពីមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តឱ្យដឹងថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯកឆ្នាំសិក្សា ២០២០/ ២០២១នេះ គឺមានការយឺតយ៉ាវ និងលើកពេលប្រឡងមកដល់ថ្ងៃនេះដោយសារប្រទេសកម្ពុជាយើងជួបវិបត្តិជាសកលនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទើបមកដល់ពេលនេះដោយសារមានការថមថយជំងឺកូវីដ១៩ មន្ទីរធម្មការនិងសាសនាខេត្តបានរៀបចំការប្រលងទៅតាមការណែនាំ និងជូនដំណឹងពីក្រសួងធម្មការ និងសាសនាដើម្បីវាស់កម្រិតសមត្ថភាពដល់សាមណសិស្សបេក្ខជនក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
នៅក្នុងពិធីនោះដែរព្រះតេជគុណវិសុទ្ធញ្ញាណ មុំសយ ព្រះមេគណខេត្តស្វាយរៀង បានមានព្រះសង្ឃថេរ:ដិការផ្តាំផ្ញើដល់សាមណៈសិស្សបេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងអស់សុវត្ថិភាពដែលបានសិក្សារយៈពេលកន្លងមកដើម្បីសរសេរចម្លើយលើវិញ្ញាសាឲ្យបានត្រឹមត្រូវសម្រាប់ទទួលបាននូវលទ្ធផលជោគជ័យដែលបានសិក្សារយៈពេលកន្លងទៅនេះហើយក៏បានក្រើនរំលឹកដល់សាមណសិស្សបេក្ខជនទាំងអស់ត្រូវចូលរួមអនុវត្តតាមវិធានការសុខាភិបាលដោយអនុវត្ត ៣ ការពារ ៣ កុំដើម្បីដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ។
(សូមបញ្ជាក់ថា)សាមណសិស្សបេក្ខជនដែលប្រឡងវិញ្ញាបនបត្រធម្មវិន័យក្នុងឆ្នាំសិក្សា ២០២០/២០២១ នេះមានចំនួន ៥៣៥ សារជនចែកចេញជា ២ មណ្ឌលស្មើនឹង ២៣ បន្ទប់គឺមណ្ឌលវត្តជម្ពូព្រឹក្សាចំនួន១១ បន្ទប់មាន ២៤៣អង្គ នាក់ និងមណ្ឌលវត្តព្រៃឆ្លាក់មាន ១២បន្ទប់មានចំនួន ២៨៨អង្គនាក់ ។ ការប្រឡងថ្នាក់ត្រី ឯក ទោនេះចែកចេញជាបួនគឺ :
ទី១ គឺការប្រជុំអង្គធម៌ទី២ គឺពុទ្ធប្បវត្តិទី៣ គឺព្រះវិន័យធម៌ និងទី៤ គឺសាសនៈសុភាសិត ដែលមានរយៈពេលពេញមួយថ្ងៃ ។ ដោយ= សុខហ៊រ