ភ្នំពេញ ៖ កូនប្រុសអ.តីត រដ្ឋ.ម.ន្ត្រីក្រសួងកសិកម្ម និងជាអតីត ជាថៅកែស្ថានីយប្រេងPTT ដែលមានទីតាំងស្ថិតនៅរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ សារុន វិធុរ៉ាក់ អាយុ៤៣ឆ្នាំ ត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពោលគឺចេញសែកអត់មានសាច់ប្រាក់ប្រមានជាង១០ម៉ឺនដុល្លារអាមេរិក ។
តាមប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពាក់ព័ន្ធនឹងការចេញសែកស្អុយលើទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ។សំណុំរឿងជនសង្ស័យជាអតីតថៅកែស្ថានីយប្រេងPTT នេះបានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ។ តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សារុន វិធុរ៉ាក់ អតីតជាថៅកែស្ថានីយប្រេងPT T ប៉ុន្តែក្រោយពីមានរឿងអាស្រូវប្រើអំពើហិង្សាវាយគ្រូបង្រៀនម្នាក់ដែលខ្លួនចោទថាលួចថតនារីកំពុងចូលបន្ទប់ទឹកនោះមក ឮថាគាត់ក្ស័យធន និងជំពាក់ប្រាក់គេវ័ណ្ឌ.កក៏បានបោះបង់ចោលមុខរបរនេះទៅ ដោយទៅវក់នឹងល្បែងស៊ីសង ត្រូវក្រុមគ្រួសារនិងសាច់ញាតិលែងសូវរាប់រក ទើប ត្រូវធ្លាក់ខ្លួនបែបនេះ ។
សូមរំលឹកថា ជនសង្ស័យឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានគេស្គាល់ថាជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ហើយឈ្មោះសារុន វិធុរ៉ាក់នេះបានរួមដៃជាមួយប.ក្ខពួកប្រើអំ.ពើហិ.ង្សាយ៉ា.ងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់ខ្លួន ដោយចោទថា គ្រូបង្រៀនរូបនោះបានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹក ។
ក្រោយកើតហេតុនោះ សមត្តកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅដល់ និងនាំខ្លួនម្ចាស់ស្ថានីយប្រេងPTT ទៅសាកសួរ។ បន្ទាប់មកសមត្តកិច្ចបានតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ងន់ រចនា ភេទប្រុស អាយុ២០ឆ្នាំ ជាកូនចៅថៅកែស្ថានីយប្រេងPTT រូបនោះហើយបាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ទើបមានការឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងស្ថានីយប្រេងPTT ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយពី ជាប់ ឃុំ អស់រយៈពេលក៏ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញ ៕