ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមហ៊ុន១នៅប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណះលើកកម្ពស់ផ្នែកកសិកម្មក្នុងខេត្តបាត់ដំបង

បាត់ដំបង:ក្រុមហ៊ុន១ឈ្មោះ(MLHTRADINGCO.LTD)របស់ថៃគ្រោងដឹកនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជារាប់ម៉ឺននាក់បន្ថែមទៀតដើម្បីជួយដល់កសិករក្នុងការដាំដុះដំណាំកសិកម្ម។នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រុមហ៊ុន(MLHTRADING)និងក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)ដែលបានធ្វើនៅថ្ងៃទី៧កក្តដានេះលោកឌីណាដាណាយ.ខមខាយឃឿននាយកក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)បានលើកឡើងថា៖ចំពោះមុខនេះក្រុមហ៊ុននិងនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជាផងដែររ៉ាប់ម៉ឺននាក់ដើម្បីចុះផ្ទាល់ជាមួយកសិករក្នុងការដាំដុះដំណាំស្រូវ,ដំឡូងមី,ល្ង,សណ្តែកបាយពិសេសដំណាំសណ្តែកផ្កាយ។ក្រុមអ្នកជំនាញមួយចំនួនត្រូវបានបែងចែកតាមឯកទេសនិងតាមដំណាក់កាលមានក្រុមសិក្សាអំពីការដាំដំណាំសណ្តែកផ្កាយប៉ុន្មានភាគរយស្រូវប៉ុន្មានភាគរយក៍ដូចជាដំណាំដំឡូងមី,ល្ង,សណ្តែកបាយប៉ុន្មានភាគរយជៀសវាងការបានផលហើយជុញខ្វះទីផ្សារជាហេតុនាំអោយតម្លៃកសិផលធ្លាក់ទាប។ក្រុមជំនាញមួយចំនួនទៀតចុះផ្ទាល់ផ្តល់បច្ចេកទេសក្នុងការដាំដុះសណ្តែកផ្កាយហើយរយះពេល៣០ថ្ងៃដែលសណ្តែកផ្កាយមិនទាន់ហុចផលអ្នកជំនាញខាងបច្ចេកទេសបង្ហាត់បង្ហាញអោយដាំដុះដំណាំផ្សេងៗជាបណ្តើរៗសិនទំរាំបានការហុចផលពីសណ្តែកផ្កាយ។លោកបន្តថា៖ក្រៅការផ្តល់ក្រុមជំនាញក្រុមហ៊ុនគ្រោងជ្រើសរើសបុគ្គលិកផ្នែកទីផ្សារចំនួន៥០០នាក់បន្ថែមទៀតដើម្បីផ្សព្វផ្សាយលក់ផលិតផលប្រេងសណ្តែកផ្កាយនៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុន(MLHTRADING)មានចំការសណ្តែកផ្កាយក្នុងស្រុកសំឡូតចំនួន៣០០ហិកតាទុកជាគំរូសម្រាប់អោយកសិករសិក្សាបានដាំដុះរួចទទួលទិញទិន្នផលពីកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃក្នុងទីផ្សារកន្លងមកការកែឆ្នៃសណ្តែកផ្កាយស្រស់របស់ក្រុមហ៊ុនមានជាប្រេងសណ្តែកផ្កាយអាហារបំប៉ន,ឡេ,សាប៊ូផងដែរបានផ្តល់សារះសំខាន់ដល់សុខភាពនិងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំនួយសុខភាពបេះដូង,ខួរក្បាល,សុខភាពភ្នែក,ឆ្អឹង,រាងកាយទប់ស្កាត់ជម្ងឺមហារីកជាដើមដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកផង។ទាក់ទងនិងការបោះទុនវិនិយោគនេះដែរលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា:ក្នុងនាមជាអាជ្ញាធរខេត្តបានសម្តែងជំហរចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវការវិនិយោគនេះពិសេសការជ្រើសរើសខេត្តបាត់ដំបងជាមណ្ឌលគោលក្រុមហ៊ុននិងទទួលបានជោគជ័យដោយសារខេត្តមួយនេះដីមានជីជាតិល្អមានប្រភពទឹកគ្រប់គ្រាន់និងអាកាសធាតុអំណោយផលជាងនេះទៀតផលិតប្រេងសណ្តែកផ្កាយបានជួយដល់សុខភាពប្រជាពលរដ្ឋមនុស្សជាតិទូទៅនិងបានផ្តល់ឱកាសការងារមុខរបរដល់កសិករក្នុងតំបន់ឲ្យកាន់តែមានចំណូលសេដ្ឋកិច្ចថែមមួយកំរឹតទៀតទៀត៕សៅ សារិទ្ធ

IMG-20170708-WA0018

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com