ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កុមារីពិការជើងឆ្វេងម្នាក់ បានទទួលអំណោយ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី

កុមារីពិការជើងឆ្វេងម្នាក់ បានទទួល អាយុ១៣ឆ្នាំ មានទីលំនៅភូមិប៉ាកកាឡាន់ ឃុំប៉ាកកាឡាន់ ស្រុកវើនសៃ ដែលមានពិការភាពជើងឆ្វេងពីកំណើត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានទទួល
អំណោយពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី។ អំណោយដែល ស.ស.យ.ក នាំយកមកផ្តល់ជូនកុមារីខាងលើរួមមានមាន កង់១ ទឹកសុទ្ធ២កេស ទឹកក្រូច២យួរ និងថវិកាចំនួន២៦០,០០០រៀល។

ក្នុងឱកាសនាំយកអំំណោយជូនកុមារី វី ចាន់ធី នាឱកាសនេះ ឯកឧត្តម យឹម ផែន អភិបាលរងខេត្ត និងជាអនុប្រធានស.ស.យ.កខេត្ត បានសម្តែងមនោសញ្ចេតនា អាណិតស្រលាញ់ចំពោះក្មួយស្រី វី ចាន់ធី និងលើកទឹកចិត្តអោយ
ក្មួយស្រី ខិតខំតស៊ូក្នុងឆាកជីវិតតាមរយៈការប្រឹងប្រែង រៀនសូត្រ និងធ្វើកូនល្អសិស្សល្អ ជាពិសេសគឺមិនត្រូវអស់
សង្ឃឹមនោះឡើយពីព្រោះថាជនពិការបច្ចុប្បន្នត្រូវបានរាជ
រដ្ឋាភិបាលគិតគូរយកចិត្តទុកដាក់ជាខ្លាំង ដោយមិនទុកអោយជនពិការ មានភាពឯកោនោះឡើយ។

ឯកឧត្តម យឹម ផែន ក៏បានក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានទ្វេដងថែមទៀត ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសអោយផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវកូវីដ-១៩នេះ នៅក្នុងគ្រួសារ និងសហគមន៍៕ រាយការណ៍ពីខេត្តរតនគិរី ដោយ លី វណ្ណះ ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com