ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ញ៉ែម សំអឿន សាទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុន ស៊ីង ហឺរ អ៉ី ដែលបានចាប់យកឱកាស ធ្វើការវិនិយោគ ដំណាំចេកអំបូងលឿង ក្នុងខេត្តរតនគិរី

បន្ទាប់ពីការអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម រួចមក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ដ៏ដែលនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ រួមទាំងមន្រី្តអមដំណើរទាំងអស់ បានអញ្ជើញទៅពិនិត្យមើលពីវឌ្ឍនភាពរបស់ក្រុមហ៊ុនស៊ីង ហឺរ អ៉ី ដែលបានវិនិយោគ ដាំចេកអំបួលលឿង ក្នុងភូមិសាស្រ្ត ឃុំញ៉ាង ស្រុកអណ្តូងមាសផងដែរ។

ក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានា ដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលដ៏ខ្លី ព្រមទាំងបានសាទរ ចំពោះភាពឆ្លាតវៃ របស់ក្រុមហ៊ុន ដែលបានចាប់យកឱកាសធ្វើការវិនិយោគដំណាំចេកអំបូងលឿងក្នុងខេត្តរតនគិរី សម្រាប់ធ្វើការនាំចេញទៅលក់នៅប្រទេសចិន ដែលសមិទ្ធិផលនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ វិស័យកសិកម្ម និងប្រែក្លាយវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជនទៅជាកសិពាណិជ្ជករ រួមជាមួយការជំរុញ ធ្វើទំនើបកម្មកសិកម្ម។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង ហឺរ អ៉ី បានវិនិយោគដាំចេកអំបូងលឿង លើផ្ទៃដីចំនួន២៧០ហិកតា។បរិមាណផលិតផលនាំចេញ ក្នុង១ខែ ៤០កុងតៃន័រ ដែលក្នុង១កុងតៃន័រ ចំនួន១,៥៤០កេស នាំចេញទៅលក់ នៅប្រទេសចិន ហើយថ្ងៃអនាគត គ្រោងនាំចេញទៅ ប្រទេសកូរ៉េ១ទៀត។

បច្ចុប្បន្នក្រុមហ៊ុននេះមានកម្មករសរុប ចំនួន៣៨៥នាក់ ប្រុស ១៨៥នាក់ ស្រី ២០០នាក់ក្នុងនោះ ជនជាតិបរទេស ៥នាក់៕ រាយការណ៍ពីខេត្តរតនគិរី ខ្ញុំបាទ លីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com