ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ទីរសុខាភិបាលខេត្តព្រៃវែងសាងសង់អគារសម្រាប់ផលិតអុកស៊ីហ្សែនដើម្បីជួយសង្គ្រោះដល់អ្នកជំងឺផ្សេងៗ…..

(ខេត្តព្រៃវែង)៖…. នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនៈភាពអគារសម្រាប់ផលិតអុកស៊ីហ្សែន ដែលទើបនឹងសាងសង់រួចរាល់ ដើម្បីប្រើប្រាស់ព្យាបាលជំងឺកូវីដ-១៩ និងសង្គ្រោះជំងឺផ្សេងៗក្នុងខេត្តព្រៃវែង។
អាគារផលិតអ៊ុកស៊ីហ្សែននេះ មានទទឹង ១៦ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ ហើយអគារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តព្រៃវែង ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានជំងឺផ្សេងៗជាពិសេសគឺជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែង។ការផលិតអុកស៊ីហ្សែននេះដែរ គឺជាការចាំបាច់បំផុតសម្រាប់ស្រោចស្រង់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់មានបញ្ហាផ្នែកសុខភាពដែលត្រូវជួយសង្គ្រោះបន្ទាន់ ក៏ដូចជាបងប្អូនមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តព្រៃវែង។ទីតាំងអាគារផលិតអុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ និងសង្គ្រោះជំងឺផ្សេងៗ
នេះ គឺត្រូវបានប្រជុំពិភាគ្សា នឹងដាក់នៅ បរិវេណមន្ទីរសុខាភិបាលខេត្ត។ហើយចំពោះទីតាំងដែលត្រូវដាក់អុកសុីហ្សែន គឺត្រូវដាក់នៅកន្លែងដែលមានខ្យល់បរិសុទ្ធល្អ និងបរិស្ថានស្អាតផងដែរ។
ទោះបីជារាជរដ្ឋាភិបាលបានប្រកាស បិទបញ្ចប់ ព្រឹត្តិការណ៍២០ កុម្ភៈក៏ពិតមែន ក៏ប៉ុន្តែ វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីបង្កើនការទប់ស្កាត់ការឆ្លងជំងឺ covid-19 ក្នុងខេត្តព្រៃវែង ដូចជានៅក្នុងប្រទេសកម្ពុជាគឺនៅតែបន្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com