បាត់ដំបង៖ការឆ្លើយតបទៅនិងប្រជាពលរដ្ឋជាង១០០គ្រួសារដែលបានប្តឹងតាំងពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះអាជ្ញាធរក្រុងបាត់ដំបងបានចុះអនុវត្តរុះរើលំនៅដ្ឋានលក់ទំនិញ៣ខ្នងដែលបាំងមុខផ្លូវរួចរាល់ហើយតាមការស្នើរសុំយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។លោកឌីពៅ.អភិបាលរងក្រុងបាត់ដំបងដែលដឹកនាំការចុះអនុវត្តនេះបានបញ្ជាក់ថា:ផ្ទះលក់ទំនិញចំនួន៣ខ្នងដែលបានសាងសង់ដោយបំពាននៅមុនឆ្នាំ២០១១មុនការចុះបញ្ជីដីធ្លីលក្ខណះជាប្រពន្ធ័ពេលនេះត្រូវបានគណះកម្មការក្រុងសម្រេចចុះអនុវត្តដីការរុះរើក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋជាង១០០គ្រួសារតាំងពីឆ្នាំ២០១៦កន្លងមក។លោកបន្តថា:ផ្លូវដែលមានទំនាស់ខាងលើឋិតក្នុងក្រុមទី១ភូមិអូរចាសង្កាត់អូរចាក្រុងបាត់ដំបងនៅក្នុងប្លង់ភូមិបាលផ្លូវភូមិមួយខ្សែនេះបានតភ្ជាប់ពីផ្លូវខេត្តលេខ៥៧ដែលទំហ៊ំផ្លូវមានទទឹង១០ម៉ែត្រប៉ុន្តែជាក់ស្តែងចំពោះមុខគណះកម្មការក្រុងសម្រេចចុះអនុវត្តរុះរើត្រឹម៥ម៉ែត្រប៉ុណ្ណោះក្នុងជំហានទី១។ម្ចាស់ឃ្លាំងនិងផ្ទះលក់ទំនិញដែលប៉ះពាល់បាំងផ្លូវមានចំនួន៣ម្ចាស់មាន១/ឈ្មោះម៉ូវ.ហោ២/ឈ្មោះឡុង.សុធារឹទ្ធនិងឈ្មោះតាំង.ស៊ុយទ្រីការអនុវត្តរុះរើលំនៅដ្ឋាននេះដែរដោយសារតែម្ចាស់ផ្ទះមិនបានអនុវត្តរើដោយខ្លួនឯងតាមកិច្ចសន្យាដែលបានជួបគ្នាជាមួយអាជ្ញាធរក្រុងជាច្រើនលើកកន្លងទៅនោះទេ។ការចុះរុះរើលើផ្ទះប៉ះពាល់ផ្លូវនេះគឺប៉ះទាំងសងខាងផ្លូវក្នុងនោះប៉ែកខាងជើងផ្លូវត្រូវរុះរើតម្រឹមចំនួន២ម៉ែត្រនិងប៉ែកខាងត្បូងផ្លូវត្រូវរុះរើតម្រឹម១.៣ម៉ែត្រ។ប្រជាពលរដ្ឋលោកជា.ព្រេមអាយុ៦៥ឆ្នាំបានលើកឡើងថា:ការអន្តរាគមន៍ដោយចុះរុះរើពីសំណាក់អាជ្ញាធរក្រុងលើផ្ទះដែលបាំងផ្លូវសងខាងនេះជាក្តីប្រាថ្នាយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាង១០ក្រុមស្មើជាង១០០គ្រួសាររស់នៅប៉ែកខាងក្នុងភូមិចាំបាច់ត្រូវប្រើប្រាស់និងឆ្លងកាត់ផ្លូវនេះទៅមកជាប្រចាំដែលមានភាពចង្អៀតបផុត។ចំណែកអ្នកស្រីសេង.ទុំជាប្រជាពលរដ្ឋដែលបានចូលរួមទាំងទឹកចិត្តសាទរដែរនោះបានប្រាប់អោយដឹងថា:កំណាត់ផ្លូវជាង៦០ម៉ែត្រនេះកន្លងមកមានការលំបាកយ៉ាងខ្លាំងព្រោះវាតូចចង្អៀតហើយបត់កែងខ្លាំងបង្កការគ្រោះថ្នាក់ដោយជិះជល់គ្នាជាបន្តបន្ទាប់ក្រោយពីការរុះរើបើកផ្លូវនេះរួចកំណាត់ផ្លូវខាងលើលែងពិបាកទៀតហើយពិសេសអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួលទាំងម៉ូតូនិងរថយន្តតូចធំជាពិសេសរថយន្តបន្លត់អគ្គីភ័យជាដើមអាចចេញចូលងាយស្រួលនិងបាទាន់ពេលបើសិនជាមានអគ្គីភ័យកើតឡើងដោយចៃដន្យណាមួយក្នុងភូមិ៕សៅ សារិទ្ធ
0
អាជ្ញាធរក្រុងបាត់ដំបងចាត់វិធានការលើលំនៅដ្ឋានប្រជាពលរដ្ឋ៣គ្រួសារដែលសាងសង់ប៉ះពាល់លើផ្លូវ
Filed in: ព័ត៌មានថ្មី