ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រាត្រីសមោសរ កៀរគរមូលនិធិ សម្រាប់ឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាចំនួន ៣៣.១៤៦,៣៤ដុល្លារ

នារាត្រីថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំរាត្រីសមោសរ ដើម្បីកៀរគរមូលនិធិសប្បុរសធម៌គាំទ្រសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តរតនគិរី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាសប្បុរសជននានាយ៉ាងច្រើនកុះករ ។

ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា ក្នុងរយៈ
ពេលកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌ ដូចជាការជួយសង្គ្រោះ ជនងាយរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយ ជនទីទាល់ក្រ កុមារផ្ទុកមេរោគអេដស៍ និងករណីគ្រោះធម្មជាតិផ្សេងៗជាដើម ។ ទន្ទឹមនឹងនេះ ការស្វែងរកមូលនិធិ គឺជាការងារចម្បង និងឈានមុខគេដែលសាខាត្រូវពង្រឹង នឹងពង្រីកគ្រប់រូបភាព ដើម្បីឆ្លើយតបបានតាមតម្រូវការជនងាយរងគ្រោះនានា ក្រៅពីនេះសាខាក៏បាននឹងកំពុងរៀបចំផែនការ អាជីវកម្មរបស់ខ្លួនជាបណ្តើរ ដើម្បីធានាភាពជាម្ចាស់ការលើហិរញ្ញវត្ថុ របស់សាខាផងដែរ ។

ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបមានប្រសិទ្ធភាពចំពោះជនងាយរងគ្រោះនានា ដែលកំពុងត្រូវការជំនួយ និងការសង្គ្រោះចាំបាច់ ត្រូវការការចូលរួមពីសំណាកលោក លោកស្រីសប្បុរសជនទាំងអស់មិនអាចខ្វះបានឡើយ ។ ជាក់ស្តែងនារាត្រីនេះ បានឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែករបស់ខ្មែរយើង តាមរយៈការចូលជាមូលនិធិដើម្បីកិច្ចដំណើរការសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីជាពិសេសជនរងគ្រោះ និងងាយរងគ្រោះដែលកំពុងទន្ទឹងរងចាំជំនួយពីយើងគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា នៅក្នុងរាត្រីសមោសរនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលបានថវិកាបណ្តោះអាសន្នប្រមាណ ៣៣.១៤៦,៣៤ ដុល្លារ ដែលជាថវិកាបរិច្ចាគផ្ទាល់ពីសប្បុរសជន ដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ៕

រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ Pvtv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com