ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ថាមាន់ជល់ចល័ត លេងពេញភូមិ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅក្នុងឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នានិយាយថា មូលេហតុអីបាន មេមាន់ជល់ ឈ្មោះ ឡាយ ឈាង អាចដឹកនាំក្រុមញៀនល្បែងមាន់ ដើរលេងពេញភូមិ ដោយម្តងទៅនេះ ម្តងទៅនោះ ដោយមិនមានសមត្ថកិច្ចណា អាចតាមទាន់សោះឡើយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃបុគ្គលឈ្មោះ ឡាយ ឈាង បានណាត់ក្រុមអ្នកលេងល្បែងទៅលេងចាក់ភ្នាល់ជល់មាន់ចល័តតាមភូមិតែពីរបីគូទេ ។ ប៉ុន្តែបើនៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺលេងជល់មាន់ច្រើនគូតាំងពីព្រឹករហូតដល់ល្ងាច ដោយមានការណាត់ពីក្រុមអ្នកលេងជល់មាន់មកពីភូមិស្រុកផ្សេងឆ្លងទូកដរ ទៅលេងបញ្ជល់មាន់ដែរ ព្រោះឃុំកោះខ្សាច់ទន្លា គឺជាដែនកោះដែលមានទន្លេព័ទ្ធជុំវិញ ។

ប្រជាពលរដ្ឋសំណូមពរថ្នាក់ចុះអង្កេតរឿងនេះផង ព្រោះឃុំផស់ហាក់គ្មានសុវត្ថិភាពសោះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com