(ខេត្តស្វាយរៀង)÷នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ ពុទ្ធបរិស័ទជិតឆ្ងាយ និងគណៈកម្មការអាចារ្យព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រៃគគីដូច បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទបានផ្តួចផ្ដើមធ្វើពិធីបុណ្យឆ្លងខ្លោងទ្វារសាលាពុទ្ធិកបឋមសិក្សា និងបុណ្យផ្ការស្មីសាមគ្គី ក្នុងបរិវេណវត្តព្រៃគគីដួច ស្ថិតក្នុងភូមិ ព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
បន្ទាប់ពីដង្ហែបុណ្យផ្ការស្មីសាមគ្គី៣ជុំព្រះវិហាររួចមកព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀង បានមានសង្ឃដីការថា បុណ្យឆ្លងខ្លោងទ្វារសាលាពុទ្ធិកបឋមសិក្សា និងបុណ្យផ្ការស្មីសាមគ្គីត្រូវបានបញ្ចប់ និងមានភាពយ៉ាងរលូន ហើយព្រះគ្រូ ក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យឆ្លងខ្លោងទ្វារសាលាពុទ្ធិកបឋមសិក្សា និងបុណ្យផ្ការស្មីសាមគ្គីក្នុងវត្តព្រៃគគីរដួចយើងនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលកើតមានដល់អស់លោកដែលជាម្ចាស់ទានប្រធានដើមបុណ្យនិងញាតិញោមទាំងអស់សូមឱ្យជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពល កុំបីឃ្លៀងឃ្លាតឡើយ ។ ដោយ = សុខហ៊រ