បន្ទាប់ពីមាន ច្បាប់ឆ្នោតខ្មែរនោះមក កន្ទុយលេខវៀតណាម បានចូលជ្រក និងរីកដុះដាល ដល់ភូមិ និង តាមឌឿងហែម ដោយមិនខ្លាចរអែង អ្វីនោះទេ ។
ប្រជាពលរដ្ឋ ដែលជាអ្នកញៀនល្បែងកន្ទុយលេខ បាននិយាយថា ឥឡូវលែងពិបាកជិះទៅចាក់ លាក់លៀមក្នុងផ្សារ គឺរកបាននៅក្បែរផ្ទះ គឺស្រួលមិនចំណាយពេល ចំណាយប្រេងសាំង និង ដើរចុះឡើង ។
អ្នកប្រកបមុខ របរកត់តាមភូមិបាននិយាយថា រូបគាត់អាចរកចំណូល បានពី៤-១០ម៉ឺនដែរ ក្នុង១ថ្ងៃ ។ ថ្ងៃណាចាក់ដែរ ចូលដើមក៏មាន ហើយរូបគាត់ ក៏មានមេតំបន់សម្រាប់មើលការខុសត្រូវដែរ មិនចេះតែកត់ផ្តេសផ្តាស់បាននោះទេ។
ដោយឡែកអ្នកកត់តាមផ្សារ និងតាមផ្ទះ ដែលមានយីហោ ឆ្នោតខ្មែរ មានច្បាប់ត្រឹមត្រូវ ក៏បានបង្ហើបថា ភាគច្រើនអ្នកចាក់គឺលេងតែឆ្នោតយួន ហើយពួកគាត់បានបង់ភាគរយ ទៅអោយប្រេនឆ្នោតខ្មែរ ដើម្បីយកសិទ្ធិក្នុងការកត់ ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួន ដែលមិននិយមលេងល្បែងស៊ីសង និង ខំរកលុយទាំងលំបាក ដើម្បីផ្តល់អោយអ្នកមានគុណ រឺ សាច់ញាតិ បានសំណូមពរសូមអោយជៀសឆ្ងាយ ពីល្បែងស៊ីសងទាំងនោះ ព្រោះល្បែង អាចធ្វើអោយខាតបង់គ្រប់យ៉ាង ។ +++វេបសាយ ព្រះនរាយណ៍ +++