ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ហុង វិណុល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាលាបឋមសិក្សាវត្តដូង ឃុំដូង ស្រុករមាសហែក

(ខេត្តស្វាយរៀង)÷នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព ,ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ហុង វិណុល អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូង ព្រមទាំងក្រុមការងារ  លោកស៊ូ មុ៉ល អភិបាលស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបឋមសិក្សាវត្តដូង ស្ថិតនៅក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រស់ ឆាយអនុប្រធានទី ១ ក្រុមការងារចុះជួយស្រុកមាសហែក និងលោកជំទាវឈុន សារឹមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក លោកអគ្គនាយកក្រុមហ៊ុនCBC លោកអភិបាលរងស្រុក លោកអធិការស្រុករមាសហែក រួមនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ទៀត ។

នាឱកាសនោះដែរឯកឧត្តមក៏បានបួងសួងបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។

(សូមបញ្ជាក់ផងដែរថា) ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបឋមសិក្សាវត្តដូងនេះមាន ៤អាគាររួមមាន ÷
១ ,អគារសាលាបឋមសិក្សា ១ខ្នងទំហំ(៩,៩មែ៉ត្រ×៣៣,៨មែ៉ត្រ)ដែលជាអំណោយរបស់ក្រុមហ៊ុន CBC អស់ថវិការចំនួន ៥០,០០០ដុល្លា ។
២ ,អគារប៉ុស្តិ៍នគរបាលដូង ទំហំ (១២,៦ម៉ែត្រ ×៨,១ មែ៉ត្រ) មានយ៉មុខទំហំ៤,៥ម៉ែត្រ អស់ថវិកា ២២០០០ដុល្លា ដែលជាអំណោយរបស់គណៈពង្រឹងឃុំដូង ។
៣ ,ទីចាត់ការ១ខ្នងទំហំ( ៦×៩ម៉ែត្រ) ចំណាយអស់ថវិកា ១៣៥០០ដុល្លា។
៤ ,សាលាមត្តេយ្យ១ខ្នងទំហំ (៦×៩ ម៉ែត្រ) អស់ថវិកា ១១ ៥០០ដុល្លា ដែលជាអំណោយរបស់លោក ចាន់ ដារ៉ា អស់ថវិកាចំនួន ២៥០០០ដុល្លា ផងដែរ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com