ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ថៅកែទឹកស្អាត ម៉ៅ សុផល ស្និតនឹងរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល និង អតីតអភិបាលចាស់ លោក ម៉ៅ ភិរុណ ត្រូវក្រសួងសេដ្ឋកិច្ចព្រមានបង្កកទ្រព្យសម្បត្តិ និង ប្តឹង ទៅតុលាការ បើមិនបង់ប្រាក់សួយសារដែលជំពាក់ជិត១០ម៉ឺនដុល្លា

ខេត្តកណ្តាល៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទុកពេលឱ្យ លោក ម៉ៅ សុផល ម្ចាស់អាជីវកម្មទឹកស្អាត សៀមរាបហ្គ្រីន វ៉រធ័រ សឹបផ្លាយ ចំនួន៤៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ធ្នូ ២០២១ បង់បំណុលសួយសារដែលជំពាក់ បើមិនដូច្នេះ និងបង្កកទ្រព្យសម្បត្តិព្រមទាំងចាត់ការតាមផ្លូវច្បាប់ជាធរមាន៖

ដោយយោងលិខិតលេខ១១២០៩ ស ហ វ ដែលចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរម្លឹកដល់ លោក ម៉ៅ សុ ផល ឱ្យបង់បំណុលសងថ្លៃជំពាក់សួយសារ ចំនួន៩៧.៥៤៧,៧៥ដុល្លារ ( កៅសិបប្រាំពីរពាន់ប្រាំរយសែសិបប្រាំពីរដុល្លារនិងចិតសិបប្រាំពិរសេន អាមេរិក ) និងជំពាក់ថ្លៃសេវាវាស់វែងជូនក្រុមបច្ចេកទេសវាស់វែងចំនួន១៧៥០ដុល្លារ ជាកំហិតក្នុងរយៈពេល៤៥ថ្ងៃ។

ក្នុងករណី លោក ម៉ៅ សុផល មានភាពយឺតយ៉ាវ ឬខកខានការអនុវត្តកាតព្វកិច្ចរបស់ខ្លួន តាមការកំណត់ខាងលើ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអនុវត្តវិធានការតឹងទារបំណុលរបស់រាជរដ្ឋាភិបាល ស្រ បតាមខ្លឹមសារលិខិតលេខ១៧៦៧ ស ជ ណ ថុះថ្ងៃទី០៦ វិច្ឆកា ២០១៣ របស់ទីស្តីការគណៈរ ដ្ឋមន្ត្រី ដូចខាងក្រោម
១.បង្កកគណនីលោក ម៉ៅ សុផល នៅគ្រប់ធនាគារពាណិជ្ជទាំងអស់។ ២.ហាមឃាត់រាល់ទំនិញនាំចេញ នាំចូលរបស់លោក ម៉ៅ សុផល។
៣.ហាមឃាត់ការចូលរួមដេញថ្លៃ គ្រប់កិច្ចការលទ្ធកម្មនៅគ្រប់ក្រសួង-ស្ថាប័នរដ្ឋ។ ៤.បង្កកការទូទាត់កិច្ចលទ្ធកម្មទាំងឡាយរបស់គណីលោក ម៉ៅ សុផល ប្រសិនបើមានការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មជូនរដ្ឋ។ ៥.បង្កកការផ្ទេរកម្មសិទ្ធិអចលនទ្រព្យរបស់លោក ម៉ៅ សុផល ក្នុងករណីមានការផ្ទេរក ម្មសិទ្ធិអចលនទ្រព្យតាមរយៈការលក់ ការផ្តល់អំណោយ ឬការផ្ទេរមរតក។ល។ ៦.ផ្អាកការពិនិត្យ និងផ្តល់ការអនុញ្ញាតវិនិយោគគម្រោងនានារបស់លោក ម៉ៅ សុផល
៧.ផ្អាកការចេញលិខិតអនុញ្ញាតសាងសង ឬផ្អាកការដ្ឋានសាងសង់ នានា របស់លោក ម៉ៅ សុផល។ ៨.ផ្អាកការលក់ ការផ្ទេកម្មសិទ្ធិរបស់ម្ចាស់បុរី ឬការដ្ឋានសាងសង់ ឬុំម្ចាស់ទីតាំងទាំងឡាយណា ដែលបានប្រើប្រាស់ ឬទិញថ្មសំណង់ ពីប្រភពមិនស្របច្បាប់ ហើយមិនព្រមសហ ការ ឬបង្កការរាំងស្ទះដល់ការស្វែងរកអត្តសញ្ញាណជនល្មើស ប្រភព ឬបរិមាណថ្មសំណង់ ពីប្រភបខុសច្បាប់ ៩.វិធានការចុងក្រោយ គឺប្តឹងទៅតុលាការ។

ពាក់ព័ន្ធហ្នឹងលិខិតលេខ១១២០៩ ស ហ វ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ យើ ងមិនអាចសុំការពន្យល់បកស្រាយ ពីសំណាក់លោក ម៉ៅ សុផល បានទេ ប៉ុន្តែ លោកធ្លាប់បា នមានប្រសាសន៍តាមទូរសព្ទ័ ជាមួយគណៈកម្មការគ្រប់គ្រងការធ្វើការជីវកម្មរណ្តៅដី ខ្សាច់ ថ្ម គ្រួស ខេត្តកណ្តាល ខណៈចុះពិនិត្យរណ្តៅដីរបស់លោក កាលពីថ្មីៗកន្លងទៅ ថា រណ្តៅដីរប ស់លោកនេះ គឺជាប់គ្នាចំនួន២ មួយនៅក្នុងភូមិគោកព្រីង ឃុំគោកត្រប់ និង១ទៀត ក្នុងភូមិត្រ ស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង និងបានរំលាយបញ្ជូលគ្នា ហើយលោកក៏បានបង់ពន្ធសូយសារជូនក្រសួងហិរញ្ញវត្ថ រួចរាល់ហើយដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការត្រួតពិនិត្យជាក់ស្តែង កាលពីថ្ងៃទី២១ ធ្នូ ២០២១កន្លងទៅនេះ ក្រុមការងារគណៈកម្មការគ្រប់គ្រងការធ្វើអាជីវកម្មរណ្តៅដី ខ្សាច់ ថ្ម គ្រួស ខេត្តកណ្តាល បានបញ្ជាក់ថា រណ្តៅរបស់លោក ម៉ៅ សុផល ម្ចាស់អាជីវកម្មទឹកស្អាត សៀមរាប ហ្គ្រីន វ៉រធើរ សឹបផ្លាយ ដែលស្ថិតនៅក្នុ ងភូមិត្រស់ ក្នុង ឃុំទ្រា និងភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង មានទំហំ២៣,៩០ ៥២ហិចតា និងជម្រៅជាមធ្យម១៦,៧ម៉ែត្រ ដែលតាមការប៉ាន់ស្មានបានជីកកាយអាចម៍ដីអស់ប្រមាណជិត៤លានម៉ែត្រគីប ដោយពុំមានអាជ្ញាបណ្ណ័។ ជាមួយគ្នានោះ លោក គង់ មឿន មេឃុំគោកត្រប់ បានឱ្យដឹងថា លោក ម៉ៅ សុផល បានលុបប្រឡាយលេខ៨៥ ដែល ត ភ្ជាប់ពីប្រឡាយលេខ៥៨និង៥៩ ដោយដាក់លូ ( តូច ) ចូលទៅក្នុងរណ្តៅដីរបស់ខ្លួន ធ្វើឱ្យមិនអាចរំដោះទឹកបាននៅរដូវវស្សា ហើយបានចាក់ដីលុបនៅផ្នែកខាងលិចរណ្តៅ បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋទៀតផង ក្នុងភូមិគោកព្រីង ព្រមទាំងបានរំលោភយកផ្លូវសាធារណៈដែលប្រជាពលរដ្ឋធ្វើដំណើរពីភូមិ ទៅកាន់ទីសក្ការៈលោកតាសំរោង ថែមទៀតផង និងសូមសំណូមពរឱ្យរដ្ឋបាលខេត្ត អន្តរាគមន៍ឱ្យម្ចាស់អាជីវកម្មស្តារប្រឡាយលេខ៨៥ឱ្យដូចដើមវិញ និងរក្សាផ្លូវទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរ។

ចំណែកឯ តំណាងមន្ទីរធនធានទឹកនិងឧត្តុនិយម មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ក៏បានស្នើសុំឱ្យធ្វើការស្តារប្រឡាយឱ្យបានដូចដើមវិញ ព្រមទាំងដាំដើមឈើនៅតាមមាត់រណ្តៅ ហើយសង់របងការពារ ដើម្បីបញ្ចៀសនូវហានិភ័យដែលកើតឡើងជាយថាហេតុ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com