ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លុយជាង ៨០០លានរៀល ដែលក្រសួង រ៉ែ និង ថាមពល ផាកពិន័យ ទៅលើ លោក វរសេនីយ៍ត្រីអេង អូន ប្រធានក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ ហាក់បំភ្លេចចោល

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មានមុខងារជាជំនួយការផ្នែកប្រតិបត្តិការនៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ

និងជា ប្រធានក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ កាលពីដើមខែមករា ឆ្នាំ២០២១ ត្រូវបានក្រសួង រ៉ែ និង ថាមពល ចេញលិខិតផាកពិន័យ ជាទឹកប្រាក់ ចំនួន ៨២១ ២៧២ ០០០ រៀល ( ៨២១ លាន ) ។

នៅក្នុងលិខិតនោះ ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុនបានកាយដីភ្នំដោយពុំមានអាជ្ញាប័ណ្ណធនធានរ៉ែ អស់បរិមាណចំនួន ៥១ ៣២៩.៥០ ម៉ែត្រត្រីគុណ ល្មើសនឹងមាត្រា ៣៥ថ្មី ។

ការបង់ផាកពិន័យនេះ លោក អេង អូន ប្រធានក្រុមហ៊ុន ខាងលើ អង្គភាពយើងមិនអាចរកការបំភ្លឺ បាននោះទេ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ។

លោកប្រធាន រ៉ែ និង ថាមពល ខេត្តកំពត បានបញ្ជាក់ថា លោកមិនមានសិទ្ធិក្នុងរឿងនេះទេ ។ សូមសួរទៅក្រសួង ។

ប្រភពបានបញ្ជាក់ថា លោក អេង អូន ដែលជាមន្រ្តីរាជការផង និង ជាប្រធានក្រុមហ៊ុនផង គឺមិនទាន់បង់ការផាកពិន័យនេះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com