ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់លេងយ៉ាងអាណាធិបតេយ្យនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ ទីតាំងសង្វៀនជល់មាន់មួយកន្លែងដែលគេស្គាល់ច្បាស់ថាមានម្ចាស់ឈ្មោះ វៃ ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យតែមិនទាន់មានសមត្ថកិច្ចបង្ក្រាបសោះឡើយ។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលរស់នៅទីតាំងខាងលើបានបង្ហើបអោយដឹងថា សង្វៀនជល់មាន់មួយកន្លែងនេះគឺតែងតែបើកលេងជារៀងរាល់អាទិត្យតែគេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកបង្ក្រាបសោះឡើយនេះជាហេតុដែលធ្វើអោយពួកគាត់មានការព្រួយបារម្ភចំពោះការរស់នៅរបស់ពួកគាត់ក្នុងមូលដ្ឋាន។

ប្រភពដដែលបានបន្តថា មូលហេតុដែលពួកគាត់រាយការណ៍ជូនដល់អ្នកសារព័ត៌មានគឺចង់ឱ្យអាជ្ញាធរក្នុងមូលដ្ឋានបានជ្រាបអំពីរឿងនេះនិងចាត់វិធានការបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះព្រោះថាបើទីតាំងណាមានល្បែងស៊ីសងហើយទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខានជាពិសេសអំពើហិង្សាក្នុងគ្រួសារតែម្ដង។

ដូច្នេះសូមសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសលោកអធិការក្រុងតាខ្មៅ សូមមានវិធានការទប់ស្កាត់នឹងបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះផងដើម្បីចូលរួមរក្សាការពារដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងទាំងអស់គ្នា៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com