ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកពលបាលឯក ជួប ដារ៉ា ត្រូវបានប្រកាសចូលកាន់មុខតំណែងមេបញ្ជាការរង ផ្នែកសឹករងក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)÷ លោកវីរៈសេនីយ៍ឯក ប្រាក់ សុខុម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន សារុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត

លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី ជាមេបញ្ជាការរងផ្នែកសឹករងក្រុងស្វាយរៀង ។

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក ប្រាក់ សុខុម ក៏បានផ្ដាំផ្ញើ និងជម្រុញអោយត្រូវយកចិត្តទុកដាក់លើការគោរពវិន័យកងកម្លាំង និងបទបញ្ជារួមទាំងការទទួលខុសត្រូវតាមវេនប្រចាំបញ្ជាផ្នែកនីមួយៗប្រុងប្រយ័ត្នគឺពិសេសត្រូវការដាក់កម្លាំងឱ្យឈរជើងយាមនៅទីតាំងអោយមានសុវត្ថិភាពខ្ពស់បំផុត ។

ក្នុងនោះផងដែរលោកវីរៈសេនីយ៍ឯកក៏បានក្រើនរម្លឹកដល់លោកពលបាលឯកជួប ដារ៉ា ដែលទើបទទួលបានការតែងតាំងថ្មីនេះ អោយអនុវត្តការងារទៅតាមនីតិវិធី និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព ។

បន្ទាប់ពីប្រកាសតែងតាំងរួចមកលោកវរសេនីយ៍ឯក ប្រាក់ សុខុម ក៏បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណដល់កងកម្លាំងផ្នែកសឹករងក្រុង ដែលបានរួមចំណែកក្នុងការកសាងអង្គភាពផ្នែកសឹងរងក្រុងស្វាយរៀងផងដែរ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com