ខេត្តកំពតៈ កម្លាំងកងរាជអាវុធហត្ថ ខែត្រកំពត បានឃាត់ខ្លួនលោកឧកញ៉ា ប៉ែន នួន ពីបទឆបោកមានស្ថាន ទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខែត្រ កំពត កាល ពីវេលាម៉ោង១៧,៤០នាទីថ្ងៃទី១១ ខែកមករា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រ តាមពាក្យ បណ្ដឹងរបស់បុរសម្នាក់មានវ័យ៣៨ឆ្នាំ។
បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ តំណាងអយ្យការអមសាលាដំបូង ខែត្រកំពត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាឱ្យឈ្មោះ ប៉ែន នួន ភេទប្រុសកើតឆ្នាំ១៩៧៥ កាន់អត្តសញ្ញាណបណ្ណ លេខ១០០៧៥៤ ២៨ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ រស់នៅបច្ចុប្បន្នផ្ទះលេខ៥អា ស្ថិតក្នុង ភូមិអង្គរកែវ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
លោកឧកញ៉ា ប៉ែន នួន ត្រូវតុលាការបញ្ជាឱ្យចូលខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខែត្រកំពត ឱ្យបាន មុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរសៀលម៉ោងធ្វើការដើម្បីសាកសួរករណីបណ្ដឹងរបស់ឈ្មោះ ស៊ិន ប៊ុល ភេទប្រុសអាយុ៣៨ឆ្នាំ ដែលប្ដឹងខ្លួន (ប៉ែន នួន) ថា បានប្រព្រឹត្តិអំពើ «ឆបោកមានស្ថានទម្ងន់ទោសនិងរំលោ ភលើទំនុកចិត្ត» ប្រព្រឹត្តិនៅក្នុងអំឡុង ខែមិថុនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ។