ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកបានផ្ដាំផ្ញើដល់សមាជិកបក្សឃុំនៅទីនោះឱ្យខិតខំពង្រឹងកិច្ចការងារបក្សដើម្បីឆ្ពោះទៅរកការបោះឆ្នោត ឃុំ សង្កាត់ នាខែមិថុនាខាងមុខ

(ខេត្តស្វាយរៀង) ៖ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាកទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ ឆ្នាំ២០១៧ ២០២២ និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ ២០២២ ២០២៧ របស់គណៈកម្មាធិការគណបក្សឃុំ ពងទឹក នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពងទឹក រួមទាំងសមាជិក សមាជិកា ជាច្រើននាក់ផងដែរ។ ក្រោយពីបានស្តាប់របាយការណ៍ សកម្មភាពការងារ របស់ សមាជិកសមាជិកានៃគណបក្ស ប្រជាជនកម្ពុជា ឃុំ ពងទឹក អស់រយៈពេល៥ ឆ្នាំចាប់ឆ្នាំ២០១៧ដល់២០២២កន្លងមកឯកឧត្តម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំពងទឹកបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារកម្លាំងកាយចិត្តរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជន ឃុំពងទឹក ដែលបានចូលរួមចំណែកលើកកម្ពស់ និងគាំទ្រនូវគោលនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។

ក្នុងនោះដែរឯកឧត្តម រស់ ផារិទ្ធិ ក៏បានបន្តទៀតថា ក្រោមការដឹកនាំប្រព័ន្ធប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេស កម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ។

បន្ទាប់មកឯកឧត្តម ចាន់ កុលបុត្រ បានបន្តកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យទទួលបាន ៧អាសនៈលើ ៧ អាសនៈនៅមូលដ្ឋានឃុំរបស់យើង ។

ឯកឧត្តមក៏បានស្នើរ ឲ្យពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគ្នាឲ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឲ្យផុសផល។

ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបានបន្ថែមថាស្ថិតនៅក្នុងបរិបទប្រឈមនឹងបញ្ហាកូវីដ-១៩ មិនទាន់ឃ្លាតចេញឆ្ងាយមនុស្សលើសកលលោកសូមបានអំពាវនាវឲ្យប្រជាជនទាំងអស់ ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងអាជ្ញាធរត្រូវជម្រុញឲ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើល ចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី ១ និងជម្រុញផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឲ្យបានឆាប់រហ័សផងដែរដើម្បីមានភាពសុាំជាមួយជំងឺកូវីដ-១៩នៅក្នុងសហគមន៍៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com