ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកជំទាវ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសង្កែ ស្រុករំដួល បានផ្ដាំផ្ញើដល់សមាជិកបក្សឃុំនៅទីនោះឱ្យខិតខំពង្រឹងកិច្ចការងារបក្សឲ្យបានល្អដើម្បីឆ្ពោះទៅរកការបោះឆ្នោត ឃុំ សង្កាត់ នាពេលខាងមុខនេះ

(ស្វាយរៀង)÷ លោកជំទាវ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសង្កែ ឯកឧត្តម ឈិន ធី អនុប្រធានក្រុមការងារចុះជួយឃុំសង្កែ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សឃុំសង្កែអាណត្តិទី ៤ឆ្នាំ២០១៧ ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ ឃុំ សង្កាត់ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ (នៅសាលទីស្នាក់ការគណបក្សឃុំសង្កែ) ។

បន្ទាប់ពីបានស្តាប់របាយការណ៍ សកម្មភាពការងារ របស់ សមាជិកសមាជិកានៃគណបក្ស ប្រជាជនកម្ពុជា ឃុំសង្កែ អស់រយៈពេល៥ ឆ្នាំចាប់ឆ្នាំ២០១៧ ដល់២០២២កន្លងមក លោកជំទាវហ៊ឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសង្កែបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារកម្លាំងកាយចិត្តរបស់សមាជិក សមាជិកា នៃគណបក្សប្រជាជន ឃុំសង្កែ ដែលបានចូលរួមចំណែកលើកកម្ពស់ និងគាំទ្រនូវគោលនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។

លោកជំទាវក៏បានបន្តទៀតថាក្រោមការដឹកនាំប្រព័ន្ធប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើឲ្យប្រទេស កម្ពុជាមួយនេះ ទទួលបាននូវសិទ្ធិសេរីភាព ថេរភាពនយោបាយ សន្តិភាពពេញលេញទូទាំងប្រទេស និងមានការរីកចំរើនអភិវឌ្ឍន៏លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ។

បន្ទាប់មកឯកឧត្តម ឈិន ធី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យទទួលបាន ៧អាសនៈលើ ៧ អាសនៈនៅមូលដ្ឋានឃុំរបស់យើង។ ឯកឧត្តមក៏បានស្នើរ ឲ្យពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាគ្នាឲ្យបានគង់វង្ស និងត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែល មានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលឲ្យផុសផល។

ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

(ចុងបញ្ចប់) លោកជំទាវ រួមនឹងក្រុមការងារក្រុមការងារចុះជួយឃុំសង្កែបានឧបត្ថម្ភដល់សមាជិកបក្សទាំង១០០នាក់ ម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀលផងដែរ ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com