រាជធានីភ្នំពេញ ៖ រណ្តៅដីដ៏ធំមហាសាលមួយរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ កំពុងតែជីកលុងដល់ក្បាលប្រេតលើផ្ទៃបឹងតាមោក លាតសន្ធឹងរាប់រយហិកតា ដែលការជីកជ្រៅបែបនេះ ហាក់ដូចជាគ្មានគម្រោងច្បាស់ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនការណ៍អភិវឌ្ឍរាជធានីភ្នំពេញនៅពេលអនាគត។
ម្យ៉ាងទៀត គេពុំដឹងអោយប្រាកដថា តើរណ្តៅដីនោះ មានច្បាប់អនុញ្ញាតកំរិតណានោះឡើយ? បានជាវាទទីដីបឹងតាមោក ជីកម៉ាសេរីចាក់លុបបឹងតាមោក និងលុបតំបន់នានានៃភាគខាងជើងរាជធានីភ្នំពេញ។
រណ្តៅដីដ៏ធំមហាសាល ដែលជីកដល់ក្បាលប្រេតនោះ មានរយៈពេល ៥-៦ឆ្នាំ លាតសន្ធឹងលើផ្ទៃបឹងតាមោក ដែលជាដីរបស់រដ្ឋ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគេអោយដឹងថា មានម្ចាស់ជាអ្នកមានឥទ្ធិពលឈ្មោះ ឧកញ៉ា ញឹក ផន ហៅតាកៅ ។
មិនមានការបង្ហាញជារបាយការណ៍ រួមនិងការដឹកជញ្ជូន អោយស្របតាមបទដ្ឋានបច្ចេកទេស ដោយមន្រ្តីពាក់ព័ន្ធ ហាក់ខ្លាចរអែង ៕