ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្អើលទឹកដីកោះខ្សាច់ទន្លា ស្រុកស្អាង លេងមាន់ជល់ចល័ត

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅក្នុងឃុំ កោះខ្សាច់ទន្លា ស្រុក ស្អាង ខេត្តកណ្តាល បានរាយការណ៍មក ព្រះនរាយណ៍ ថា ក្រុមមាន់ជល់ ហាក់រីកចម្រើនខ្លាំង នៅលើទឹកដីកោះនេះ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ឈ្មោះ ឡាយ ឈាង បានណាត់ក្រុមអ្នកលេងល្បែងទៅលេងចាក់ភ្នាល់ជល់មាន់ចល័តតាមភូមិតែពីរបីគូទេ ។ ប៉ុន្តែបើនៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺលេងជល់មាន់ច្រើនគូតាំងពីព្រឹករហូតដល់ល្ងាច ដោយមានការណាត់ពីក្រុមអ្នកលេងជល់មាន់មកពីភូមិស្រុកផ្សេងឆ្លងទូកដរ ទៅលេងបញ្ជល់មាន់ដែរ ព្រោះឃុំ កោះខ្សាច់ទន្លា គឺជាដែនកោះដែលមានទន្លេព័ទ្ធជុំវិញ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោក លាង គង់ហួរ មេប៉ុស្តិ៍រដ្ឋបាលកោះខ្សាច់ទន្លាបានឲ្យដឹងថា លោកមិនមានការពាក់ព័ន្ធជាមួយក្រុមញៀនល្បែងទាំងនោះទេ ហើយលោកក៏មិនបដិសេធដែរនៅក្នុងឃុំកោះខ្សាច់ទន្លាមិនមានជល់មាន់នោះ ។ លោកថា អារឿងជល់មាន់៣ឬ៣គូតាមព្រៃនោះគឺជៀសមិនផុតនោះទេ ប៉ុន្តែទីតាំងជួនកាលលោកបានដេញចាប់នៅខាងណេះ មួយស្របក់ក៏លឺថា មានជល់នៅខាងណោះទៀតហើយ ។

ប្រជាពលរដ្ឋលើកឡើងថា ប្រសិនលោកមេប៉ុស្តិ៍ មានឆន្ទះខ្ពស់នឹងអាចរកឃើញព្រោះពួកនេះ ស្ពាយមាន់កណ្តាលវាល ពិសេសពេលពួកគេឆ្លងដ មកកោះ តែម្តង ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com