ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនមាន់ជល់ អាប៉ោង ធំជាងគេចំណុចដំណាក់នាគ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហាក់ចង់ដុះស្នឹម

ខេត្តមណ្ឌលគិរី : ប្រជាពលរដ្ឋបានលើកឡើងថា មានទីតាំងបនល្បែងសង្វៀនមាន់ជល់ អាប៉ោង មួយកន្លែងកំពុងបើកលេងភ្នាល់លុយរាប់ម៉ឺនដុល្លា នៅចំណុចដំណាក់នាគ ស្ថិតនៅសង្កាត់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយ​គេ​មិន​ឃើញ​សមត្ថកិច្ច​ចុះ​ទៅធ្វើការ​បង្រ្កាប​នោះ​ឡើយ។

បើតាម​ពលរដ្ឋរស់​នៅក្រុងសែនមនោរម្យថា ទីតាំងល្បែងខុសច្បាប់ខាងលើនេះ មានប្រជាពលរដ្ឋខ្មែរ និងអ្នកមានលុយមួយច្រើនទៀត បានកែនគ្នាចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់ និងអាប៉ោង នៅចំណុចខាងលើនេះយ៉ាងគរគ្រឹកគរគ្រេងថែមទៀតផង។

ប្រជាពលរដ្ឋថា កន្លែងនោះ មានខ្នងធំ ដែលអាចល្មមៗ មិនអាចទៅក្បែរកន្លែងនោះបានទេ ។

ទោះជាយ៉ាងណា គេសង្ឃឹមថា លោកស្នងការ ខេត្តមណ្ឌលគិរី នឹងមានវិធានការណ៍ចំពោះរឿងនេះ ព្រោះថា លោកស្នងការមិនបណ្តែតបណ្តោយអោយមានល្បែងខុសច្បាប់នៅលើទឹកដីគ្រប់គ្រងរបស់លោកនោះឡើយ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com